ប្រជាពលរដ្ឋដែលបានទៅធនាគារមួយនេះ សូមដាក់ខ្លួនដាច់ដោយឡែក ២១ថ្ងៃ

//s9.kh1.co/29/291b1b886da1cf2b71e690f72d78604df3e0fa03.jpg
សង្គម

 ២៨-សីហា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បុគ្គលិកបម្រើការនៅធនាគារមួយកន្លែង ដែលមានទីតាំងនៅរាជធានីភ្នំពេញ មានផ្ទុកវិរុសកូវីដ១៩ ដោយមិនទាន់ដឹងច្បាស់ជាប្រភេទមួយណានៅឡើយ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ មានបុគ្គលិកបម្រើការនៅធនាគារមួយកន្លែង ដែលមានទីតាំងនៅរាជធានីភ្នំពេញ មានផ្ទុកវីរុសកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្ងៃទី២៧ សីហា ឆ្នាំ២០២១ បុគ្គលិកនៅទីតាំងធនាគារ អេស ប៊ី អាយ លី ហួរ (SBI LY HOUR BANK) ទីតាំងស្ថិតនៅលើ មហាវិថីព្រះនរោត្តម ភូមិ៤ អគារ១១៨ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ០១នាក់ រកឃើញវិជ្ជមានកូវីដ១៩ ​នៅបន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta

ដូច្នេះ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=342,q=100/43/4370a52314273d6023124dba9b0008422c2d2fb0.jpg
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T