ស្ងួត​មាត់​​ពេល​ពពោះ​បណ្ដាល​មក​ពី​អ្វី​?​ ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

//s9.kh1.co/7e/7ef5d939987e8a06cc568b596e2e7414a7e0ab16.jpg
យល់ដឹង

 ២៧-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អាការៈ​ស្ងួត​មាត់​អំឡុង​ពេល​​ពពោះ កើត​ឡើង​ជា​ទូទៅ ហើយ​ភាគ​ច្រើន​វា​អាច​បណ្ដាល​មក​ពី​​ការ​ប្រែប្រួល​អ័រម៉ូន និង​ជួនកាល​ ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​មាន​​ផ្ទៃ​ពោះ​

អាការៈ​ស្ងួត​មាត់​អំឡុង​ពេល​​ពពោះ កើត​ឡើង​ជា​ទូទៅ ហើយ​ភាគ​ច្រើន​វា​អាច​បណ្ដាល​មក​ពី​​ការ​ប្រែប្រួល​អ័រម៉ូន និង​ជួនកាល​ ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​មាន​​ផ្ទៃ​ពោះ​ ក៏​​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ស្ងួត​មាត់​ផង​ដែរ​។ ខាង​ក្រោម​នេះ ជា​មូលហេតុ​​ដែល​នាំ​ឲ្យ​កើត​មាន​​អាការៈ​ស្ងួត​មាត់​ក្នុង​អំឡុង​ពេល​មាន​គភ៌ និង​ដំណោះស្រាយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កង្វះ​ជាតិ​ទឹក

ពិត​ណាស់​ កង្វះ​ជាតិ​ទឹក​​ធ្វើ​ឲ្យ​យើង​មិន​​អាច​​ផលិត​ទឹក​មាត់​គ្រប់គ្រាន់​ និង​​​នាំ​​ឲ្យ​មាត់​របស់​យើង​ស្ងួត​។ អំឡុង​ពេល​មាន​គភ៌ ម៉ាក់​ៗ​គប្បី​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក​។ រោគ​សញ្ញា​ខាង​ក្រោម​ បញ្ជាក់​ថា​ម៉ាក់​ៗ​កំពុង​តែ​ខ្វះ​ជាតិ​ទឹក​

  • ទឹក​នោម​ពណ៌​លឿង​ចាស់​
  • អស់​កម្លាំង​
  • ឈឺ​ក្បាល
  • ​វិល​មុខ​

២. ការ​ប្រែប្រួល​អ័រម៉ូន​

ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន​ក៏​អាច​កាត់បន្ថយ​លំហូរ​ទឹក​មាត់​ និង​បង្ក​ជា​អាការៈ​ស្ងួត​មាត់​អំឡុង​ពេល​មាន​គភ៌​ដូច​គ្នា​។

៣. បរិមាណ​​ឈាម​​កើន​ឡើង​

ការ​កើន​ឡើង​នៃ​បរិមាណ​​ឈាម​ និង​​អត្រា​ច្រោះ​នៅ​ក្នុង​តម្រង​នោម​ អាច​បណ្ដាល​​ឲ្យ​យើង​នោម​ញឹកញាប់​ ​ជា​ហេតុ​​នាំ​ឲ្យ​ម៉ាក់​ៗ​​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ​។

​​៤. ជំងឺ​ស្លេកស្លាំង​

ប្រសិនបើ​ម៉ាក់​ៗ​​ប្រឈម​នឹង​អាការៈ​ស្ងួត​មាត់​ខ្លាំង​ អម​ជាមួយ​នឹង​អារម្មណ៍​ក្រហាយ​ វា​អាច​​ជា​សញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង​។

៥. បែប​បទ​នៃ​ការ​រស់​នៅ​

ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ ​ញ៉ាំ​អាហារ​​ប្រៃ ឬ​ហឹរ​ និង​ការ​ដក​ដង្ហើម​តាម​មាត់​ក៏​អាច​ធ្វើ​ឲ្យ​យើង​ស្ងួត​មាត់​ផង​ដែរ​។

៦. ការ​ប្រើប្រាស់​ថ្នាំ​

ការ​ប្រើប្រាស់​ថ្នាំ​សម្រាប់​ព្យាបាល​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ អំឡុង​ពេល​មាន​គភ៌ ក៏​អាច​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ស្ងួត​មាត់​។

៧. ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​

កម្រិត​ជាតិ​គ្លុយកូស​ខ្ពស់​ខុស​ពី​ធម្មតា​ អំឡុង​ពេល​មាន​គភ៌​​អាច​នាំ​ឲ្យ​យើង​​កើត​មាន​អាការៈ​ស្ងួត​មាត់​​។ រោគ​សញ្ញា​ដទៃ​ទៀត​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​មាន​គភ៌ មាន​ដូចជា៖

  • ស្រេក​ទឹក​ខ្លាំង និង​នោម​ញឹកញាប់
  • អស់​កម្លាំង​
  • ព្រិល​ភ្នែក​
  • ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ និង​ទ្វារ​មាស​។

តិចនិក​កាត់​បន្ថយ​អាការៈ​ស្ងួត​មាត់​អំឡុង​ពេល​ពពោះ​

ដើម្បី​កាត់បន្ថយ​អាការៈ​ស្ងួត​មាត់​ ម៉ាក់​ៗ​អាច​សាកល្បង​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។

  • ថែទាំ​អនាម័យ​មាត់​ធ្មេញ ដោយ​ដុស​ធ្មេញ ប្រើ​ខ្សែ​អំបោះ​​ទាក់​ធ្មេញ និង​ខ្ពុរ​មាត់​ជា​ប្រចាំ​
  • កាត់បន្ថយ​ការ​ញ៉ាំ​កាហ្វេ តែ និង​​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាកុល​
  • កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃ និង​ផ្អែម​ខ្លាំង​
  • ជៀសវាង​ការ​ជក់​បារី
  • ទំពា​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​
  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T