កម្សត់ណាស់! បទថ្មី វី ឌីណែត «សូន្យ» រៀបរាប់ជីវិត ពោរពេញដោយសម្ពាធ ព្រោះបាត់ម្តាយ (មានវីដេអូ)

//s9.kh1.co/c7/c72a290260f42c70cfd3d0a26fbc3d2dfb6d06d5.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រំជួលចិត្តស្ទើរស្រក់ទឹកភ្នែក បទរបស់តារាចម្រៀង វី ឌីណែត «សូន្យ» រៀបរាប់ជីវិត ពោរពេញដោយសម្ពាធ ព្រោះបាត់ម្តាយបាត់គ្រប់យ់ាង

រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា គ្រាន់តែទទួលដំណឹង អ្នកម៉ាក់ត្រូវបាត់បង់ជីវិត ទៅចោលកូនៗនិងស្វាមី ព្រោះតែ ជំងឺកូវីដវាយលុកសុខភាព របស់អ្នកម៉ាក់ហើយនោះ តារាចម្រៀង វី ឌីណែត ត្រូវបាន អ្នកគាំទ្រឃើញរូបនាង ខូចចិត្តជាខ្លាំង ដែលខណៈនោះ រូបនាង ក៏បានច្រៀងបទចម្រៀង «លែងមានម៉ែហៅ» ពីមណ្ឌលព្យាបាលកូវីដ ធ្វើឲ្យមហាជន ស្លុតចិត្តជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ មួយរយៈចុងក្រោយនេះ បណ្តាអ្នកគាំទ្ររូបនាង តែងឃើញ តារាចម្រៀងស្រីរូបនេះ បង្ហោះសារ ប្លែកៗក្នុងន័យបាក់ទឹកចិត្ត ហាក់ដូចគ្មានក្តីសង្ឃឹម តែមិនទាន់ប៉ុន្មានផង ស្រាប់តែ លេចចេញស្នដៃ បទចម្រៀងថ្មីចំណងជើង«សូន្យ» កំពុងផ្ទុះការចាប់អារម្មណ៍ ។

ទៀតសោត ក្នុងចម្រៀងមួយបទនេះ ក៏បានរៀបរាប់ពី ជីវិតមានសម្ពាធផ្លូវចិត្ត ដែលគ្មានអ្នកណាខ្វល់ដឹង រស់នៅរាល់ថ្ងៃដូចកាកសំណល់ មានតែការឈឺចាប់ ក្រោយត្រូវបាត់បង់ មនុស្សជាទីស្រលាញ់ មិនតែប៉ុណ្ណោះ ក្នុងនោះ រូបនាងក៏ បានដង្ហើយហៅ ម្តាយត្រលប់មកវិញ ស្តាប់ហើយរំជួលចិត្ត ស្របពេលដែល សព្វថ្ងៃនេះ រូបខ្លួនសែនឯកា រស់នៅទាំងអស់សង្ឃឹម តែយ៉ាងណាខ្លួន នឹងខំប្រឹងបន្តទៅមុខទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង វី ឌីណែត
  តារាចម្រៀង វី ឌីណែត
  តារាចម្រៀង វី ឌីណែត
  តារាចម្រៀង វី ឌីណែត
  តារាចម្រៀង វី ឌីណែត
  តារាចម្រៀង វី ឌីណែត
  តារាចម្រៀង វី ឌីណែត
  តារាចម្រៀង វី ឌីណែត
វីដេអូ
វី ឌីណែត
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T