កុំច្រឡំថាជាដុំថ្ម តាមពិតវាជាស៊ុតរបស់ណ្ដើកយក្សលានឆ្នាំ រកឃើញនៅប្រទេសចិន

//s9.kh1.co/4e/4ee309c5f6c908161f9c1c85220544de65077830.jpg
បច្ចេកវិទ្យា

 ២១-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកជំនាញជឿថា សម្បកក្រាស់របស់ស៊ុតក៏អនុញ្ញាតឲ្យទឹកឆ្លងកាត់ ដូច្នេះទោះជាវាកប់នៅក្រោមដីយ៉ាងជ្រៅក៏ដោយ ក៏មិនស្ងួតដែរ ដែលអនុញ្ញាតឲ្យអំប្រ៊ីយ៉ុងនៅតែស្ថិតស្ថេរ។

ចិន៖ ស៊ុតដ៏ធំមួយដែលអ្នកស្រាវជ្រាវបានរកឃើញ ត្រូវបានគេគិតពីដំបូងថាជារបស់ដាយណូស័រ ហើយត្រូវបានពិនិត្យមើលឡើងវិញ ទើបកំណត់បានថាវាជារបស់សត្វអណ្ដើកយក្សកម្ពស់១.៥ម៉ែត្រ និងថែមទាំងមានអំប្រ៊ីយ៉ុងផូស៊ីលនៅពីខាងក្នុងផងដែរ។ ស៊ុតទំហំស្ទើរប៉ុនកូនបាល់ Tennis រាងស្វ៊ែរ ត្រូវបានរកឃើញនៅក្នុងខេត្ត Henan ប្រទេសចិន ដែលវាជារបស់ក្រុមអណ្ដើក Nanhsiungchelyidae ហើយប្រហែលអាចជាប្រភេទ Yuchelys nanyangensis។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អណ្ដើកផុតពូជនេះធ្លាប់រស់នៅ ប្រហែល៩០លានឆ្នាំមុន។ អ្នកជំនាញជឿថា សម្បកក្រាស់របស់ស៊ុតក៏អនុញ្ញាតឲ្យទឹកឆ្លងកាត់ ដូច្នេះទោះជាវាកប់នៅក្រោមដីយ៉ាងជ្រៅក៏ដោយ ក៏មិនស្ងួតដែរ ដែលអនុញ្ញាតឲ្យអំប្រ៊ីយ៉ុងនៅតែស្ថិតស្ថេរ។ អ្នកស្រាវជ្រាវបានសរសេរថា ពងស៊្វែរក៏អាចកាត់បន្ថយការបាត់បង់ទឹក និងសម្បកពងក្រាស់របស់សត្វល្មូនខ្លះអាចជាការសម្របខ្លួនទៅនឹងអាកាសធាតុស្ងួត។

ស៊ុតស្វ៊ែរជាមួយកម្រាស់ប្រហែល០.៧ទៅ១មីលីម៉ែត្រនៃសត្វអណ្ដើកសម័យកាលនោះ ត្រូវបានគេគិតថាអាចសម្របខ្លួនទៅនឹងបរិស្ថានស្ងួត។ សត្វអណ្ដើកប្រភេទនេះត្រូវបានគេជឿថា វាមានកម្ពស់ខ្ពស់ជាងមនុស្សមួយចំនួនទៅទៀត៕

ផូស៊ីលស៊ុតអណ្ដើក ដែលកាលមុនត្រូវបានគេគិតថាជារបស់សត្វដាយណូស័រ
ផូស៊ីលស៊ុតអណ្ដើក ដែលកាលមុនត្រូវបានគេគិតថាជារបស់សត្វដាយណូស័រ
អណ្ដើកកាលពីសម័យ៩០លានឆ្នាំមុន
អណ្ដើកកាលពីសម័យ៩០លានឆ្នាំមុន

ប្រភព: Daily Mail

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T