លោក Elon Musk នឹងបង្កើតរ៉ូបូត Tesla រាងដូចមនុស្ស មកជំនួសតំណែងការងាររបស់មនុស្ស

//s9.kh1.co/eb/eb481e7d311fa2551ff9c6493cf74747ee92949d.jpg
បច្ចេកវិទ្យា

 ២១-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កម្មវិធីមនុស្សយន្តត្រូវបានដាក់កម្រិត ចំពោះការងារមូលដ្ឋាន នៅក្នុងបរិយាកាសសាមញ្ញ ដូចជាការលើកទំនិញនៅក្នុងរោងចក្រ ឬការសម្អាតផ្ទះដោយស្វ័យប្រវត្តិ។

អាមេរិក៖ លោក Elon Musk បាននិយាយនៅយប់ថ្ងៃព្រហស្បតិ៍ ក្នុងព្រឹត្តិកាណ៍ Tesla's AI Day ថា ក្រុមហ៊ុនកំពុងបង្កើតរ៉ូបូតដូចមនុស្ស ហើយប្រហែលជានឹងមានគំរូដើមនៅឆ្នាំក្រោយ។ លោក Musk បាននិយាយអំពីរ៉ូបូត Tesla ថា វាគឺជាមូលដ្ឋានដែលនឹងចាប់ផ្ដើមដោះស្រាយ ជាមួយនឹងការងារដែលធុញទ្រាន់ ដដែលៗ និងគ្រោះថ្នាក់។ លោក Musk មិនបាននិយាយថា តើវានឹងត្រូវលក់ឬនៅក្នុងតម្លៃប៉ុន្មាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបាននិយាយថា មនុស្សយន្តនេះនឹងមានទីតាំងអេក្រង់ នៅលើផ្នែកផ្ទៃមុខរបស់វា ដែលនឹងបង្ហាញព័ត៌មានមានប្រយោជន៍។ គាត់បានបន្ថែមទៀតថា មនុស្សយន្តនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់សេដ្ឋកិច្ច។ លោកបានព្រមានថា បច្ចេកវិទ្យាអាចបំបាត់ការងាររបស់មនុស្សជាច្រើន ដូច្នេះមនុស្សមួយចំនួននឹងត្រូវរកប្រភពចំណូលតាមបែបផ្សេង។

មនុស្សយន្ត Tesla
មនុស្សយន្ត Tesla

ការបង្កើតរ៉ូបូតដូចមនុស្សដែលអាចបំពេញភារកិច្ចរបស់មនុស្ស បានបង្ហាញថាវាមិនមែនជារឿងងាយស្រួល។ បញ្ញាសិប្បនិម្មិតត្រូវបានកែតម្រូវឲ្យប្រសើរយ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែចាញ់ឆ្ងាយពីសមត្ថភាពទូទៅរបស់កូនមនុស្ស។ កម្មវិធីមនុស្សយន្តត្រូវបានដាក់កម្រិត ចំពោះការងារមូលដ្ឋាន នៅក្នុងបរិយាកាសសាមញ្ញ ដូចជាការលើកទំនិញនៅក្នុងរោងចក្រ ឬការសម្អាតផ្ទះដោយស្វ័យប្រវត្តិ។ 

មនុស្សយន្តនេះនឹងប្រើបន្ទះឈីបដូចគ្នានឹងកុំព្យូទ័រ ហើយរកមើលទីតាំងជាមួយកាមេរ៉ាចំនួន៨ មិនខុសអីពីឡាន Tesla ឡើយ។ លោក Musk បាននិយាយថា មនុស្សយន្តនេះនឹងមានកម្ពស់១.៧៣ម៉ែត្រ និងទម្ងន់៥៦គីឡូក្រាម ដែលអាចទ្រទម្ងន់វត្ថុ២០គីឡូក្រាម និងអាចធ្វើដំណើរបានរហូតដល់៨គីឡូម៉ែត្រក្នុងមួយម៉ោង៕

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T