ហ្វេសប៊ុកព្រងីកការធ្វើតេស្ដបន្ថែម នូវមុខងារថតវីដេអូខ្លីស្រដៀងតិកតុក ទៅកាន់អ្នកប្រើប្រាស់

//s9.kh1.co/8b/8b6ad247d9b503a96d56d870533f8cf6f85709c0.jpg
បច្ចេកវិទ្យា

 ២០-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មុខងារនេះនឹងមានសម្រាប់តែអ្នកប្រើប្រាស់មួយចំនួន នៅលើ News Feed និងនៅក្នុង Groups ដែលមនុស្សអាចមើលវីដេអូទាំងនេះជុំគ្នា។

អាមេរិក៖ ក្រុមហ៊ុនហ្វេសប៊ុកទើបប្រកាសថា ខ្លួនកំពុងធ្វើតេស្ដមុខងារ Facebook Reels នៅសហរដ្ឋអាមេរិក ដែលនឹងនាំយកមុខងារវីដេអូខ្លីដូចកម្មវិធីតិកតុក ទៅកាន់វេទិការបស់ខ្លួនដែរ។ មុខងារនេះនឹងមានសម្រាប់តែអ្នកប្រើប្រាស់មួយចំនួន នៅលើ News Feed និងនៅក្នុង Groups ដែលមនុស្សអាចមើលវីដេអូទាំងនេះជុំគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រហូតមកដល់ពេលនេះ មុខងារនេះកំពុងដាក់ឲ្យធ្វើតេស្ដនៅក្នុងប្រទេសឥណ្ឌា ម៉ិកស៊ិក និងកាណាដា ហើយបានពង្រីកមកដល់សហរដ្ឋអាមេរិក។ ជាផ្នែកមួយនៃការសាកល្បង អ្នកប្រើប្រាស់ Instagram ក៏អាចបញ្ជូនការបង្ហោះវីដេអូខ្លី Reels របស់ពួកគេ មកកាន់កម្មវិធីហ្វេសប៊ុកផងដែរ។

អ្នកប្រើប្រាស់អាចមើលនិងបង្កើតវីដេអូខ្លី Reels ពីកម្មវិធីហ្វេសប៊ុក ហើយមុខងារនេះត្រូវបានរចនាឡើង ដើម្បីផ្ដល់ឲ្យមនុស្សនូវវិធីមួយ ក្នុងការបង្ហាញពីខ្លួនឯង ស្វែងរកមាតិកាកម្សាន្ត និងជួយ creators ឲ្យមានអ្នកមើលកាន់តែច្រើន។ ក្នុងការធ្វើតេស្ដសាកល្បង ហ្វេសប៊ុកបាននិយាយថា ជិតពាក់កណ្ដាលនៃពេលវេលាដែលចំណយលើកម្មវិធីនេះ គឺផ្ដោតលើការមើលវីដេអូ ហើយមុខងារ Reels កំពុងលូតលាស់យ៉ាងរហ័ស៕

មុខងារវីដេអូខ្លី Reels នៅលើហ្វេសប៊ុក
មុខងារវីដេអូខ្លី Reels នៅលើហ្វេសប៊ុក

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T