តិចច្រឡំថាពាក់ Contact Lenses​ អីទៅ! តាមពិត តារាបង្ហាញម៉ូត Sarah មានភ្នែកពីរពណ៍ ដោយសារជំងឺមិនប្រក្រតីម៉្យាង

//s9.kh1.co/99/9950b2e8aa091ec4293bfcfce155306d3e40c509.jpg
តារា & កម្សាន្ដ

 ១៩-សីហា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

មិនចង់ជឿសោះថា តារាបង្ហាញម៉ូតជនជាតិអាមេរិក Sarah Mcdaniel មានភ្នែកពីរពណ៍យ៉ាងស្រស់ស្អាត ប៉ុន្តែវាបង្កឡើងដោយសារតែជំងឺកម្រម៉្យាង។

អាមេរិក៖ Sarah Mcdaniel ដែលមានឈ្មោះពេញថា Sarah Rose McDaniel គឺជាតារាបង្ហាញម៉ូតជនជាតិអាមេរិកម្នាក់ ដែលមានប្រជាប្រិយភាពខ្លាំង នៅក្នុងបណ្តាញសង្គម Instagram ដែលរូបនាងមានអ្នក Follow រហូតដល់ ១,៥លាននាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តារាស្រីរូបនេះ ចាប់ផ្តើមល្បីឈ្មោះ ដោយសារតែនាង បានធ្វើជាតារាម៉ូដែល សម្រាប់ក្របទស្សនាវដ្តី Playboy ដែលនេះធ្វើឱ្យមហាជនជាច្រើនចាប់ផ្តើមស្គាល់ឈ្មោះ ប៉ុន្តែអ្វីដែលមហាជនកាន់តែចាប់អារម្មណ៍នោះគឺ តារាបង្ហាញម៉ូតម្នាក់នេះមានភ្នែកដែលមានពណ៍ខុសទាំងសងខាង ដោយខាងឆ្វេងពណ៍ខៀវ រីឯខាងស្តាំមានពណ៍ត្នោត។

ដោយឡែក Sarah Mcdaniel មានភ្នែកបែបនេះពីកំណើតមក ដោយសារនេះបង្កដោយជំងឺកម្រមួយដែលឈ្មោះថា Heterochromia​​ ដែលអាចបង្កឱ្យអ្នកជំងឺមានភ្នែកលើសពីមួយពណ៍ ក្រៅពីនេះក៏ជាជំងឺតពូជដែលបន្តផ្ទេរទៅតកូនតចៅទៀតផង ប៉ុន្តែសំណាងណាស់ ដែលជាទូទៅវាមិនបង្កគ្រោះថ្នាក់អ្វីឡើយ ក្រៅពីមើលមានលក្ខណៈមិនប្រក្រតីប៉ុណ្ណោះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Sarah Mcdaniel 
Sarah Mcdaniel 
Sarah Mcdaniel 
Sarah Mcdaniel 
Sarah Mcdaniel 
Sarah Mcdaniel 
Sarah Mcdaniel 
Sarah Mcdaniel 
Sarah Mcdaniel 
Sarah Mcdaniel 
Sarah Mcdaniel 
Sarah Mcdaniel 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T