ធ្លាប់សួរ Google ថាតើទីកន្លែងមួយណាមានឈ្មោះវែងជាងគេបំផុត នៅលើពិភពលោកឬអត់? តែពេលបានចម្លើយ ប្រាកដជាហួសចិត្ត

//s9.kh1.co/97/97c62fb7bc4a7044204224e13cba104d293ed274.jpg
បច្ចេកវិទ្យា

 ១៩-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនតែប៉ុណ្ណោះ វាក៏ជាប់កំណត់ត្រានៅលើពិភពលោក របស់ Guinness World Record ដែលជាកន្លែងមានតួអក្សរចំនួន៨៥

បរទេស៖ បើសិនជាអ្នកចូលចិត្ត ចង់ចេះចង់ដឹងអំពីរឿងប្លែកៗ អ្នកអាចនឹងនឹករកឃើញពីសំណួរ ដែលកម្រមានអ្នកដទៃចាប់អារម្មណ៍នឹកឃើញ។ ប៉ុន្តែអ្នកធ្លាប់គិតទេថា តើទីកន្លែងណាមានឈ្មោះវែងជាងគេបំផុត នៅលើពិភពលោក?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើអ្នកសួរសំណួរមួយនេះទៅកាន់ Google អ្នកប្រាកដជាទទួលបានចម្លើយ ដែលមិនស្មានថាវាអាចកើតមាននៅលើពិភពលោកយើងនេះ ពីព្រោះឈ្មោះនេះពិតជាពិបាកនឹងចងចាំណាស់ ហើយមានតួអក្សរច្រើនទៀត។​ ចម្លើយនោះគឺ Taumatawhakatangihangakoauauotamateaturipukakapikimaungahoronukupokaiwhenuakitanatahu ជាឈ្មោះទីកន្លែងដ៏វែងបំផុត។

មិនតែប៉ុណ្ណោះ វាក៏ជាប់កំណត់ត្រានៅលើពិភពលោក របស់ Guinness World Record ដែលជាកន្លែងមានតួអក្សរចំនួន៨៥ ប៉ុន្តែប្រជាជននៅក្នុងតំបន់នោះ ហៅវាត្រឹមតែ Taumata ឬ Taumata Hill ប៉ុណ្ណោះ។ គួរបញ្ជាក់ថាទីកន្លែងមួយនេះស្ថិតនៅក្នុងប្រទេសនូវែលហ្សេឡង់៕

វីដេអូ

ប្រភព: In Depth Tech Reviews  

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T