រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទខ្ទប់ តំបន់មួយ នៅក្នុងខណ្ឌសែនសុខ ក្រោយផ្ទុះការឆ្លងរីករាលដាលនៃកូវីដបម្លែងខ្លួន ប្រភេទ Delta

//s9.kh1.co/cb/cbeb6ce62c58775f3cca93786c2a4b0c5c217531.jpg
សង្គម

 ១៨-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ផ្ទុះការឆ្លងវីរុសកូវីដ១៩ បម្លែងថ្មី ប្រភេទ Delta រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទខ្ទប់តំបន់មួយនេះ​ក្នុងខណ្ឌសែនសុខ ចំនួន១៤ថ្ងៃជាបណ្តោះអាសន្ន។

ភ្នំពេញ៖ នាពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទខ្ទប់តំបន់លំនៅឋានអ៊ូស៊ានណា ភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ដែលតា (Delta)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់តំបន់លំនៅឋានអ៊ូស៊ានណា ស្ថិតនៅភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។

អាស្រ័យហេតុននេះ សូមបងប្អូនទាំងអស់គ្នា មេត្តាបង្កើនការប្រុងប្រយ័ត្នបន្ថែម ដោយការពារខ្លួនកុំភ្លេចខ្លួនអោយសោះ ត្រូវចេះផ្លាស់ប្តូរទំលាប់រស់នៅរបស់ខ្លួន ក្នុងស្ថានភាពជំងឺកំពុងរាតត្បាតបែបនេះ៕

សូមអានសេចក្តីលម្អិតខាងក្រោម៖

សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T