ធ្លាប់ចាប់ដៃគូ ទោះមកដល់បច្ចុប្បន្ន អាលដលទាំងពីរនៅតែរាប់អានគ្នាយ៉ាងស្និទ្ធស្នាល

//s9.kh1.co/40/409dfadb7729b896bea18a7ba9bff0ae6dbf6dbc.png
តារា & កម្សាន្ដ

 ១៧-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អាលដលទាំងពីរជាដៃគូជើងចាស់ ដែលជាសំណព្វចិត្តហ្វេនៗគ្រប់គ្នា សុគន្ធ និសា បានបង្ហោះសារជូនពរថ្ងៃកំណើតដល់ ណុប បញ្ញារិទ្ធ ជាមួយនឹងរូបភាពយ៉ាងស្និទ្ធស្នាល។

កម្សាន្ត៖ តារាចម្រៀងជើងចាស់ ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជាទាំងពីររូបនេះ គឺជាតារាសំណព្វចិត្តរបស់មហាជនតែងតែគាំទ្រតាំងពីចូលសិល្បៈដំបូងមកម្ល៉េះ។ តារាទាំងពីររូបនេះគឺជាមិត្តរួមការងារដ៏ជិតស្និទ្ធ និងស្ថិតនៅក្នុងផលិតកម្មរស្មីហង្សមាសតែមួយរហូតមកដល់បច្ចុប្បន្ន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ

លោក ណុប បាយ៉ារិទ្ធ គឺជាតារាចម្រៀងប្រុសដែលមានឈ្មោះល្បីល្បាញ មហាជនស្រលាញ់ចូលចិត្ត មិនខុសអីពី អ្នកនាង សុគន្ធ និសា ដែលជាមិត្តរួមអាជីពដែលស្ថិតនៅក្រោមដំបូលផលិតកម្មតែមួយ និងធ្លាប់បានចាប់ដៃគូគ្នារួមការងារច្រើនដងរាប់មិនអស់។ 

លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ

តាំងពីចូលសិល្បៈមកដល់សព្វថ្ងៃ អ្នកទាំងពីរនៅតែមានទំនាក់ទំនងល្អនិងគ្នា ជាពិសេសមានភាពស្និទ្ធស្នាលដូចជាបងប្អូនអញ្ចឹងដែរ។ កាលពីថ្ងៃទី១៦ សីហា ម្សិលមិញនេះ អ្នកនាង សុគន្ធ និសា បានបង្ហោះសារជូនពរថ្ងៃកំណើតរបស់លោក ណុប បាយ៉ារិទ្ធ ក្នុងការឈានចូលវ័យ ៤០ឆ្នាំ ព្រមជាមួយនឹងរូបថតពីរយ៉ាងជិតស្និទ្ធនៅក្នុងបណ្ដាញសង្គម។

អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា

អ្នកនាង សុគន្ធ និសា បានបង្ហាញរូបថតជាមួយមិត្តរួមអាជីពរបស់ខ្លួនក្នុងអង្រឹងតែមួយពីរនាក់ មានម្នាក់អោបពីក្រោយអ្នកនាង មើលទៅដូចជាគូស្នេហ៍យ៉ាងផ្អែមល្ហែម។ ចំណែកឯ សម្រស់អ្នកទាំងពីរវិញ ស្រស់ស្អាតដូចយុវវ័យ មិនចាស់ទៅណាសោះឡើយ៕ 

ណុប បាយ៉ារិទ្ធ និង សុគន្ធ និសា
ណុប បាយ៉ារិទ្ធសុគន្ធ និសា
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T