បន្ទាប់ពីបញ្ជូនយានឲ្យហោះទៅយកសំណាករួចមក ណាសាបង្ហាញលទ្ធផល ពីលទ្ធភាពដែលអាចម៍ផ្កាយមួយអាចបង្កគ្រោះ ដល់ផែនដីនាពេលខាងមុខ

//s9.kh1.co/78/783be41c937f6a7bdeffdd4aa1ecb710e3ef6e29.jpg
បច្ចេកវិទ្យា

 ១៦-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មុនពេលធ្វើបេសកកម្ម Osiris-Rex គេមិនទាន់ច្បាស់ថា របៀបដែលឥទ្ធិពលខ្លះៗ ដូចជាទំនាញផែនដីរបស់យើង អាចច្រានផ្លូវរបស់អាចម៍ផ្កាយ Bennu ដែលអាចធ្វើឲ្យមានផលប៉ះពាល់នៅពេលក្រោយវិញ។

បរទេស៖ ទិន្នន័យដែលប្រមូលបានពីការធ្វើដំណើររបស់យានអវកាសណាសា ទៅកាន់អាចម៍ផ្កាយ Bennu បង្ហាញថា មនុស្សជំនាន់ក្រោយនឹងត្រូវតាមដានចំពោះថ្មអវកាសដ៏ធំមួយ នៅពេលវាហោះកាត់ផែនដី នៅសតវត្សរ៍ទី២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ព័ត៌មានពីបេសកកម្ម Osiris-Rex ដែលបានចំណាយពេលជាង២ឆ្នាំ ក្នុងការគោចរសិក្សានិងយកសំណាកពីអាចម៍ផ្កាយ Bennu ដើម្បីទទួលបានគំនិតបន្ថែមអំពីអនាគត នៅប្រព័ន្ធព្រះអាទិត្យផ្នែកខាងក្នុង។ ពួកគាត់បានរកឃើញឱកាសតិចតួចបំផុត ដែលថ្មអវកាសមានទទឹង៥១៨ម៉ែត្រ នឹងជះឥទ្ធិពលដល់ភពផែនដីរបស់យើងនាពេលអនាគត។

អាចម៍ផ្កាយ Bennu
អាចម៍ផ្កាយ Bennu

លទ្ធភាពដែលអាចកើតមានគឹប្រហែល១ក្នុងចំណោម១,៧៥០ ឬ០.០៦ភាគរយ រវាងបច្ចុប្បន្ននិងឆ្នាំ២៣០០ ហើយយើងអាចច្រានចោលឱកាសនៃផលប៉ះពាល់ រវាងថ្ងៃនេះនិងឆ្នាំ២១៣៥។ នោះគឺជាឆ្នាំដែលអាចម៍ផ្កាយ Bennu នឹងមកជិតផែនដីជាងព្រះចន្ទរបស់យើងទៅទៀត។ អ្នកវិទ្យាសាស្ត្របានពន្យល់ថា គ្មានការគំរាមកំហែងនៃការប៉ះទង្គិចគ្នា ក្នុងកំឡុងពេលឆ្លងកាត់នោះទេ ប៉ុន្តែមុនពេលធ្វើបេសកកម្ម Osiris-Rex គេមិនទាន់ច្បាស់ថា របៀបដែលឥទ្ធិពលខ្លះៗ ដូចជាទំនាញផែនដីរបស់យើង អាចច្រានផ្លូវរបស់អាចម៍ផ្កាយ Bennu ដែលអាចធ្វើឲ្យមានផលប៉ះពាល់នៅពេលក្រោយវិញ។

ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យពីបេសកកម្ម Osiris-Rex ដើម្បីស្វែងរកឥទ្ធិពលដែលអាចកើតមានដោយសារយានអវកាសរបស់ខ្លួន ឬកូនកម្លាំងដែលទទួលបានពីកម្ដៅព្រះអាទិត្យ ហៅថាឥទ្ធិពល Yarkovsky ថាវាមិនធ្វើឲ្យប៉ះពាល់ដល់ផ្លូវរបស់អាចម៍ផ្កាយនេះ៕

ប្រភព: CNET

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T