អភិបាលក្រុងរូបនេះ ត្រូវគេរិះគន់ខ្លាំង ក្រោយពីយកមេដាយមាសខាំ ដោយគ្មានការអនុញ្ញាតពីអត្តពលិក (មានវីដេអូ)

//s9.kh1.co/c3/c3eae642fcbf8f33666fb9dbd56cdfa03a85c346.jpg
សង្គម

 ១៦-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កីឡាការិនីវាយកូនបាល់ Softball របស់ជប៉ុន គឺនាង Miu Goto នឹងទទួលបានមេដាយមាសអូឡាំពិកថ្មី

ជប៉ុន៖ កីឡាការិនីវាយកូនបាល់ Softball របស់ជប៉ុន គឺនាង Miu Goto នឹងទទួលបានមេដាយមាសអូឡាំពិកថ្មី បន្ទាប់ពីអភិបាលក្រុង Nagoya នៃទីកន្លែងកំណើតរបស់នាង បានខាំវាដោយគ្មានការអនុញ្ញាតពីនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប បង្ហាញឲ្យឃើញថា អភិបាលក្រុងដែលមានឈ្មោះថា Kawamura បានទាញម៉ាស់ដែលកំពុងពាក់ចុះមកក្រោមចង្កា និងយកមេដាយមាសមកខាំ ហើយសើច មុនពេលប្រគល់ទៅឲ្យកីឡាការិនី។ ចំពោះសកម្មភាពបែបនេះដែរ លោកអភិបាលក្រុង ទទួលរងនូវការរិះគន់យ៉ាងខ្លាំង និងត្រូវបានគេចាត់ទុកថា គ្មានអនាម័យ ទាំងដែលស្ថានភាពជំងឺកូវីដ១៩កំពុងរាតត្បាត រួមទាំងមិនគោរពដល់ម្ចាស់មេដាយមាសផ្ទាល់ផងដែរ។

យ៉ាងណាមិញ លោកអភិបាលក្រុង បានចេញមុខសុំទោសចំពោះសកម្មភាពរបស់គាត់ និងបានផ្ដល់ប្រាក់ផ្ទាល់ខ្លួនទៅលើមេដាយមាសថ្មី តែខាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងរ៉ាប់រងថ្លៃដើមជំនួសវិញ៕

ប្រភព: Mothership

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T