រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទខ្ទប់ទីតាំងមួយនេះ ដែលកំពុងមានការឆ្លងរីករាលដាល នៃវីរុស Delta

//s9.kh1.co/fb/fb913c05f64f1af0b2c54bc5a72d68632a3f1eb5.jpg
សង្គម

 ១៣-សីហា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសពីការបិទ ទីតាំងមួយនេះ នៅចំក្នុងទឹកដីរាជធានីភ្នំពេញ​ ដែលកំពុងតែមានការឆ្លងរីករាលដាលខ្លាំង។

ភ្នំពេញ៖ នាពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសពីការបិទខ្ទប់កំណាត់ផ្លូវលេខ ៣៥ ក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ដោយសារតែផ្ទុះការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅទីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា ទីតាំងដែលត្រូវបិទខ្ទប់គឺនៅកំណាត់ផ្លូវលេខ ៣៥ ក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។

យ៉ាងណាមិញ សូមបងប្អូនទាំងអស់បន្តការប្រុងប្រយ័ត្នឱ្យមែនទែន ចំពោះវីរុសកូវីដ១៩ ជាពិសេសវត្តមានរបស់ Delta ដែលទើបនឹងរកឃើញរយៈពេលថ្មីៗនេះ៕

សូមអានសេចក្តីលម្អិតខាងក្រោម៖

សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
សេចក្តីលម្អិត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T