Samsung ទើបប្រកាសបញ្ចេញទូរសព្ទអេក្រង់បត់ជំនាន់ថ្មី ឯលក្ខណៈសម្បត្តិពិតជាអស្ចារ្យ

//s9.kh1.co/61/61b2ee70172bd933239e190ff1b973dcd8eb7b76.jpg
បច្ចេកវិទ្យា

 ១២-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីយប់មិញ ក្រុមហ៊ុន Samsung បានប្រកាសផលិតផលជំនាន់ថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2021

បរទេស៖ កាលពីយប់មិញ ក្រុមហ៊ុន Samsung បានប្រកាសផលិតផលជំនាន់ថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2021 ដែលរួមមាន Galaxy Z Fold3, Z Flip3, Watch4 និង Buds2។ ប៉ុន្តែពេលនេះ យើងលើកយកពីលក្ខណៈសម្បត្តិខ្លះៗ នៃទូរសព្ទអេក្រង់បត់ Galaxy Z Fold3 និង Z Flip3 មកនិយាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះ Galaxy Z Fold 3 គេអាចទម្លាក់តម្លៃបានបន្តិច (ពី២,០០០ដុល្លារ ទៅ ១,៨០០ដុល្លារ) ខណៈពេលវាមានស៊ុមអាលុយមីញ៉ូមរឹងមាំជាងមុន អេក្រង់ធន់នឹងការបត់បើកយូរជាងមុន ហើយវាមិនជ្រាបទឹករហូតដល់កម្រិត IPX8។ កាន់តែអស្ចារ្យជាងនេះទៅទៀត Fold 3 នឹងក្លាយជាឧបករណ៍ដំបូងគេរបស់ Samsung ដែលបានបង្កប់កាមេរ៉ាក្រោមអេក្រង់។ នៅផ្នែកខាងក្រោយនៃទូរសព្ទ មានឡេនកាមេរ៉ាចំនួន៣រួមមាន ultra wide, wide-angle និង telephoto​ ដែលនីមួយៗមានទំហំ១២មេហ្គាភិចសែល។ អូ!  វាក៏អាចប្រើប្រាស់ជាមួយប៊ិក S Pen បានផងដែរ។

ចំពោះ Galaxy Z Flip 3 ក៏ទទួលបានការកែប្រែកាន់តែប្រសើរផងដែរ ដូចជាតួអាលុយមីញ៉ូម អេក្រង់បើកបិទបានយូរ និងធន់នឹងទឹកកម្រិត IPX8។ វាមានកាមេរ៉ា selfie ទំហំ១០មេហ្គាភិចសែល និងកាមេរ៉ាខាងក្រោយចំនួន២ទំហំ១២មេហ្គាភិចសែល រួមមានឡេន ultra wide និង wide Angle៕

Galaxy Z Fold 3
Galaxy Z Fold 3
Galaxy Z Flip 3
Galaxy Z Flip 3

ប្រភព: TechCrunch

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T