IU សារភាពថា ធ្លាប់បានថើប Crush របស់នាងឡើងភ័យផងអរផង (មានវីដេអូ)

//s9.kh1.co/bb/bb19b2f5e8dc6bb0d3195b4c9d83eeab8c12a4c4.png
តារា & កម្សាន្ដ

 ០៥-សីហា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ទោះបីជាខ្លួនជាតារាល្បីប៉ុណ្ណាក៏នៅតែមានចិត្តលួចស្រលាញ់នរណាម្នាក់ដែរ IU ពិតជាសំណាងណាស់ ដោយនាងបានសារភាពទាំងរំភើបថា នាងធ្លាប់ថើប Crush របស់នាង។

កម្សាន្ត៖ តារាចម្រៀងទោលសម្លេងពិរោះ IU នាងជាតារាស្រីកូរ៉េម្នាក់ដែលទទួលបានការគោរពស្រលាញ់ពីមហាជននិងមិត្តរួមសិល្បៈផងដែរ។ តារាស្រីតូចច្រលឹងនេះ មានឈ្មោះពិតថា Lee Ji Eun កើតនៅឆ្នាំ ១៩៩៣ សព្វថ្ងៃនាងមានអាយុ ២៨ឆ្នាំហើយក្ដី ប៉ុន្ដែសម្រស់ក្មេងវ័យដូចទើបនឹងពេញក្រមុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
IU
IU

ថ្វីត្បិតតែនាងមានទាំងសម្រស់មានទាំងទេពកោសល្យពេញខ្លួន ប៉ុន្តែ IU ក៏មានបេះដូងចេះលង់ស្នេហ៍ដូចមនុស្សទូទៅដែរ នាងបានលួចពេញចិត្តទៅលើតារាប្រុសម្នាក់ ដែលជាសមាជិកក្រុមចម្រៀង BigBangIU ធ្លាប់បានសារភាពក្នុងកម្មវិធីទូរទស្សន៍មួយថា នាងពេញចិត្ត Taeyang និងគោរពលោកជាខ្លាំង។

  Taeyang សមាជិកក្រុមចម្រៀង BigBang
  Taeyang សមាជិកក្រុមចម្រៀង BigBang

លើសពីនោះ នៅក្នុងកម្មវិធីបានតម្រូវឲ្យ IU និយាយទូរស័ព្ទផ្ទាល់ជាមួយ Taeyang ហើយសារភាពចំៗថា​ នាងស្រលាញ់គាំទ្រលោកជានិច្ចទៀតផង។ អ្វីដែលភ្ញាក់នោះគ្រាន់តែបិទទូរស័ព្ទភ្លាម Taeyang ក៏ស្រាប់តែដើរចេញមករកនាងតែម្ដង ធ្វើឲ្យ IU អៀនរត់ពួនឡើងញ័រខ្លួន។ 

Taeyang
Taeyang

បន្ទាប់មកនៅក្នុងវីដេអូក៏បានបង្ហាញពីពេលដែល IU ឡើងសម្ដែងលើឆាកជាមួយ Taeyang ហើយនាងបានថើបថ្ពល់លោក រួចក៏នាងរត់មករំភើបហក់លោតនៅខាងក្រោយឆាក។ មិនតែប៉ុណ្ណោះ នៅពេលដែលនាងបានឈរជិត Taeyang ម្ដងៗ នាងតែងតែបញ្ចេញអាការៈភ័យអរៗរៀបឬកមិនត្រូវ៕ 

IU ថើប Taeyang កាលពីឆ្នាំ ២០១២
IU ថើប Taeyang កាលពីឆ្នាំ ២០១២

សូមទស្សនាវីដេអូខាងក្រោម៖ 

IU សារភាពនៅក្នុងកម្មវិធីមួយ

ប្រភព៖ K-Pop World 

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T