Bruno បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលក្រោយឃើញមិត្តរួមក្រុមរបស់ខ្លួនម្នាក់នេះខិតខំហ្វឹកហាត់រហូតមានសាច់ដុំ និងមាឌធំជាងមុន

//s9.kh1.co/30/30032270ebe77d1e729765c565b938e09c92921d.jpg
កីទ្បា

 ០៥-សីហា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Bruno បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលក្រោយឃើញ Van de Beekខិតខំហ្វឹកហាត់រហូតមានសាច់ដុំ និងមាឌធំជាងមុន

បរទេស៖ កីឡាករ Bruno Fernandes បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងហ្វឹកហាត់របស់សិស្សប្អូន Donny van de Beek នៅរដូវក្តៅនេះ ខណៈខ្សែបម្រើសញ្ជាតិ ហូល្លង់ បានខិតខំបែបនេះដើម្បីជួយឱ្យខ្លួនឯងអាចប្រជែងតំណែងជម្រើស ១១ នាក់ដំបូងនៅ Manchester United បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Donny van de Beek និងលោក Solskjaer
Donny van de Beek និងលោក Solskjaer

គួរបញ្ជាក់ថា Van de Beek បានផ្ទេរចេញពីក្រុម Ajax មកកាន់ទឹកដី Old Trafford កាលពីរដូវក្តៅមុនក្នុងតម្លៃ ៣៥ លានអឺរ៉ូ ឬប្រមាណជា (៤៩ លានដុល្លាអាមេរិក), ប៉ុន្តែសម្រាប់រដូវកាលដំបូង ខ្សែបម្រើរូបនេះហាក់មិនសូវសមប្រកបប៉ុន្មានឡើយ ជារឿយៗគេលេងក្នុងតំណែងជាកីឡាករបម្រុងប៉ុណ្ណោះ។

Donny van de Beek 
Donny van de Beek 

យ៉ាងណាមិញ ក្រោយត្រឡប់មកជំរុំហ្វឹកហាត់វិញ បន្ទាប់ពីសម្រាកនៅរដូវក្តៅគេឃើញ Van de Beek ពិតជាប្លែកមែនទែន ដោយរូបគេបានព្យាយាមហ្វឹកហាត់ខ្លាំងរហូតមកដល់ឥឡូវនេះមានមាឌ និងសាច់ដុំធំជាងមុន, ជាមួយគ្នានេះ Fernandes ក៏មានការភ្ញាក់ផ្អើលផងដែរ ក្រោយឃើញការប្រឹងប្រែងរបស់សិស្សប្អូនបែបនេះ។

  កីឡាករ Bruno Fernandes
  កីឡាករ Bruno Fernandes

ថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ក្លិប Bruno បានលើកឡើងយ៉ាងដូច្នេះថា៖

បាទគាត់កំពុងធ្វើការខ្លាំងមែនទែន ហើយការធ្វើការខ្លាំងរបស់គាត់គឺផ្តោតទៅលើការហាត់ប្រាណច្រើន។ គាត់ជាកីឡាករម្នាក់ដែលស្ថិតនៅក្នុងចំណោមកីឡាករដែលមានគុណភាពខ្លាំង ហើយឥឡូវនេះគាត់កំពុងតែបង្កើនវាឱ្យកាន់តែខ្លាំងឡើង៕

  កីឡាករ Bruno Fernandes

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T