ទឹក​ផ្លែឈើ​ទាំង​៣​ប្រភេទ ​បំបាត់​អាការៈ​ឈឺ​ចាប់​ពេល​មក​រដូវ​​​​​​​​​​​​​​​​​!

//s9.kh1.co/32/32cacaaad05bcc589c2f36f58a4e4b3fe840f418.jpg
យល់ដឹង

 ០៥-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស្រី​ៗ​យើង​ភាគ​ច្រើន​តែងតែ​ជួប​ប្រទះ​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ ដែល​​រំខាន​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​

ស្រី​ៗ​យើង​ភាគ​ច្រើន​តែងតែ​ជួប​ប្រទះ​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ ដែល​​រំខាន​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​មិន​ស្រួល​ក្នុង​ខ្លួន។​ ដូច្នេះ​ហើយ ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ គ្នា​យើង​អាច​សាកល្បង​​ញ៉ាំ​ទឹក​ផ្លែឈើ​ទាំង​៣​​នេះ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ ​មាន​សុវត្ថិភាព​ និង​ផ្ដល់​ថាមពល​ដល់​យើង​ថែម​ទៀត​ផង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ

១. ទឹក​ការ៉ុត​

មិន​ថា​យើង​ញ៉ាំ​ការ៉ុត​ឆៅ ឬ​ទឹក​ការ៉ុត​ទេ​ វា​សុទ្ធ​តែ​អាច​ជួយ​គ្រប់គ្រង​លំហូរ​ឈាម​ កាត់បន្ថយ​ការ​ឈឺចាប់​ ព្រម​ទាំង​ជួយ​ឲ្យ​យើង​មាន​ភាព​ស្វាហាប់​​។ ជាក់​ស្ដែង​ ការ៉ុត​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ ហើយ​ដោយ​សារ​តែ​យើង​បាត់បង់​ឈាម​ច្រើន​នៅ​អំឡុង​ពេល​មក​រដូវ​ ការ​បន្ថែម​ជាតិ​ដែក​គឺ​ជា​រឿង​សំខាន់​មួយ​។ បន្ថែម​ពី​នេះ​ ការ៉ុត​ក៏​ផ្ទុក​សារធាតុ​Beta-Carotene ដែល​បំប្លែង​​ទៅ​ជា​វីតាមីន​A ដូចនេះ​ វា​អាច​ជួយ​កាត់បន្ថយ​លំហូរ​ឈាម​ និង​គ្រប់គ្រង​ការ​ធ្លាក់​ឈាម​ច្រើន​ជ្រុល​។

២. ទឹក​​ឆៃថាវ​ក្រហម​​

ជាក់​ស្ដែង ​ការ​បាត់បង់​ឈាម​ដោយ​សារ​តែ​ការ​មក​រដូវ អាច​បណ្ដាល​ឲ្យ​យើង​អស់​កម្លាំង ហត់នឿយ​ និង​​ល្ហិតល្ហៃ។ ខណៈ​ពេល​ដែល​ឆៃថាវ​ក្រហម​មិន​អាច​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់​​នៅ​ពេល​មក​រដូវ​ផ្ទាល់​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ញ៉ាំ​ទឹក​ឆៃថាវ​​​ក្រហម​ចំនួន​១​កែវ អាច​​បំពេញ​ថាមពល​ដែល​យើង​បាត់បង់​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​វា​ក៏​សម្បូរទៅ​ដោយ​ជាតិ​ដែក​ ដែល​អាច​​ជួយ​បង្កើន​បរិមាណ​ឈាម​ និង​លំហូរ​ឈាម​ ដើម្បី​ផ្គត់ផ្គង់​អុកស៊ីសែន​ និង​សារធាតុ​ចិញ្ចឹម​ដល់​ផ្នែក​ផ្សេង​ៗ​ទៀត​​នៃ​រាងកាយ​។

៣. ទឹក​ម្នាស់​

ជាមួយ​គ្នា​នេះ​ដែរ​ ម្នាស់​ជា​អាហារ​ដ៏​ល្អ​​ឯក​​សម្រាប់​កាត់បន្ថយ​អាការៈ​ឈឺ​ចាប់​អំឡុង​ពេល​មក​រដូវ​។ ផ្លែឈើ​មួយ​ប្រភេទ​នេះ​មាន​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Bromelain ដែល​អាច​ជួយ​បន្ទន់​ស្រទាប់​ស្បូន​ ដោយ​ធ្វើ​ឲ្យ​ការ​ឈឺចាប់​ថយ​ចុះ។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ជួយ​គ្រប់គ្រង​លំហូរ​ឈាម​​ និង​​ធ្វើ​ឲ្យ​យើង​មក​រដូវ​ទៀងទាត់​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T