ដូចមែនអត់? ក្រោយគេផ្អើលថា ខ្លួនដូចតារាចិន Kris Wu ស្រាប់តែ ជីដេវីត ចេញមុខតបថា...

//s9.kh1.co/c8/c8966e3a8a235b11eb25fd007c114128dd11e1fe.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រោយផ្អើលគេនិយាយថាខ្លួនដូចតារាចិន Kris Wu ស្រាប់តែ ជីដេវីត តបប៉ុន្មានម៉ាត់យ៉ាងដូច្នេះ

តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅ តារាចម្រៀង កម្ពស់ខ្ពស់ សម្បូរស្នេហ៍ និងជាស្ថាបនិក Ditway លោកងួន ចាន់ដេវីត ឬជី ដេវីត បានមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយល្បីថាខ្លួនមានមុខមាត់ស្រដៀងគ្នានឹងតារាចិនកូនកាត់កាណាដា Kris Wu បន្ទាប់ពីហ្វេនៗដែលជាអ្នកនិយមគាំទ្រលោកបានបង្ហោះរូបលោកជាមួយនឹងតារាចិន Kris Wu ព្រមទាំងចូលមកធ្វើការបញ្ចេញមតិព្រោងព្រាតពេញបណ្តាញហ្វេសប៊ុកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឆ្លើយតបទៅនឹងរឿងនេះ លោកជី ដេវីត ក៏បានបង្ហោះសារមួយឃ្លានៅលើគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា÷

គេហៅខ្ញុំថា Kris wu ហា៎ខ្ញុំថាហ្អេយ៉ាងម៉េចនៀ។

ជី ដេវីត

សូមរំលឹលផងដែលថា តារាទាំង២ដួងនេះ គឺទាំងលោក ជី ដេវីត និង តារាចិនលោក Kris Wu សុទ្ធសឹងតែមានកម្ពស់ខ្ពស់ដូចគ្នា ដោយជី ដេវីត លោកមានកម្ពស់ដល់ទៅ ១ម៉ែត្រ៨៨សង់ទីម៉ែត្រ រីឯតារាចិន Kris Wuមានកម្ពស់១ម៉ែត្រ និង៨៧សង់ទីម៉ែត្រ៕

ចង់ជ្រាបកាន់តែច្បាស់ថាតើតារាទាំងពីរដួងនេះមានមុខមាត់ស្រដៀងគ្នាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

លោក Kris Wu
លោក Kris Wu
លោកងួន ចាន់ដេវីត
លោកងួន ចាន់ដេវីត
លោក Kris Wu
លោក Kris Wu
លោកងួន ចាន់ដេវីត
លោកងួន ចាន់ដេវីត
លោកKris Wu
លោកKris Wu
លោកងួន ចាន់ដេវីត
លោកងួន ចាន់ដេវីត
ងួន ចាន់ដេវីត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T