ប្រើអាល់កុលរាល់ថ្ងៃ ឡើងអាចម៍រុយលើខ្នងដៃ ដោះស្រាយតាមតិចនិកនេះ!

//s9.kh1.co/9b/9bc30d1c7cc1e57608f0cca2f3672358e71127ec.jpg
យល់ដឹង

 ០៤-សីហា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ចាប់​តាំង​ពី​ជំងឺ​កូវីដ-១៩ រាតត្បាត​មក យើង​ម្នាក់​ៗ​ត្រូវ​ពាក់​ម៉ាស និង​លាង​ដៃ​ជាមួយ​ជែល ឬ​អាល់កុល​ជាប់​ជានិច្ច

ចាប់​តាំង​ពី​ជំងឺ​កូវីដ-១៩ រាតត្បាត​មក យើង​ម្នាក់​ៗ​ត្រូវ​ពាក់​ម៉ាស និង​លាង​ដៃ​ជាមួយ​ជែល ឬ​អាល់កុល​ជាប់​ជានិច្ច ដើម្បី​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ។ ដោយ​សារ​តែ​លាង​ដៃ​នឹង​អាល់កុល​ញឹក​ញាប់​ពេក បណ្ដាល​ឲ្យ​ស្ងួត​ដៃ ឬ​គ្នា​យើង​ខ្លះ​មាន​ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃ​ថែម​ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំ​វិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា ចេញ​ស្នាម​អុជ​ៗ​ខ្មៅ​លើ​ប្រអប់​ដៃ មូល​ហេតុ​សង្ស័យ​ខ្ពស់​ជាង​គេ ​គឺ​មក​ពី​លាង​អាល់កុល ឬ​ជែល​ដែល​មាន​ជាតិ​មេតាណុល ហើយ​បន្ទាប់​មក​ប្រអប់​ដៃ​យើង​ត្រូវ​ពន្លឺ​ថ្ងៃ។ កាល​ណា​យើង​ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃ ទោះ​វា​មិន​សូវ​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ប៉ុន្តែ​វា​អាច​ជាប់​នៅ​លើ​ស្បែក​យើង​យូរ និង​ពិបាក​កម្ចាត់​ទៅ​វិញ។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្នុង​ករណី​យើង​ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃ គួរ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ជំនាញ​សើស្បែក ឬ​អាច​ប្រើ​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក ដែល​មិន​មាន​ជាតិ​កាត់ និងមិនមាន​​ជាតិ​បារត។ ម៉្យាង​វិញ​ទៀត យើង​គួរ​ការពារ​មិន​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ដាច់​ខាត និង​ផ្អាក​ការ​ប្រើ​អាល់កុល​ដោយ​ប្រើ​សាប៊ូ​លាង​ដៃ​ជំនួស​វិញ (ឬ ប្រើ​អាល់កុល ឬ​ជែល តែ​ត្រូវ​ប្រាកដ​ថា​គ្មាន​ជាតិ​មេតាណុល)។

វិធី​ការពារ​ ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃ

  • ប្រើប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ៖ ការ​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ​គឺ​មិន​អាច​កម្ចាត់​អាចម៍រុយ​បាន​ក៏​ពិត​មែន តែ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​មិន​កើត​អាចម៍រុយ​បន្ត​បន្ទាប់​គ្នា។
  • ​ពាក់​ស្រោម​ដៃ​ជិតៗ៖ ផ្ទៃ​ខ្នង​ដៃ​ក៏​ត្រូវ​ការ​ការពារ​ដូច​នឹង​ផ្នែក​ដទៃ​នៃ​រាង​កាយ​ដែរ ដូចនេះ បើ​មិន​ចង់​កើត​អាចម៍រុយ ឬ​ជាំ​ខ្មៅ​ដៃ​ទេ គួរ​ពាក់​ស្រោម​ដៃ​ឃ្លុំ​ជិតៗ​ពេល​ចេញ​ទី​ខាង​ក្រៅ។
  • ជៀស​វាង​ត្រូវ​កម្ដៅ​ថ្ងៃ៖ ចុង​ក្រោយ​នោះ​គឺ​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​កត្តា​ដែល​បង្ក​ឲ្យ​មាន​អាចម៍រុយ​ឲ្យ​បាន​។ យក​ល្អ បើ​អាច​មិន​បាច់​ចេញ​ទៅ​ក្រៅ​ផ្ដេសផ្ដាស​ទេ ពេល​មេឃ​ក្ដៅ​ហែង។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T