គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​​​​បាន​ល្អ ដោយ​ញ៉ាំ​ផ្លែឈើ​​​ទាំង​៥​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/bc/bc5be80c18a4f4b0326c29d0d93400ede513fba8.jpg
យល់ដឹង

 ០៣-សីហា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ផ្លែឈើ​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​របស់​យើង ពីព្រោះ​វា​មាន​ផ្ទុក​វីតាមីន​ចម្រុះ​ និង​ជាតិ​រ៉ែ ដែល​​រាងកាយ​ត្រូវការ​ចាំបាច់​។

ផ្លែឈើ​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​របស់​យើង ពីព្រោះ​វា​មាន​ផ្ទុក​វីតាមីន​ចម្រុះ​ និង​ជាតិ​រ៉ែ ដែល​​រាងកាយ​ត្រូវការ​ចាំបាច់​។ យ៉ាង​ណា​មិញ បើ​ទោះ​បី​ជា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ពិត​មែន​ ​យើង​នៅ​តែ​អាច​ញ៉ាំ​ផ្លែឈើ​បាន​ដដែល​ ប៉ុន្តែ​​ត្រូវ​ជ្រើសរើស​ផ្លែឈើ​​ណា​ដែល​មាន​ជាតិ​ស្ករ​ទាប​ប៉ុណ្ណោះ​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ខាងក្រោម​នេះ​ គឺ​ជា​ផ្លែឈើ​ដែល​​ស័ក្ដិសម​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទំព័រ​ដើមរបបអាហារគន្លឹះពីអាហារសុខភាពផ្សេងទៀត

គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​​​​បាន​ល្អ ដោយ​ញ៉ាំ​ផ្លែឈើ​​​ទាំង​៥​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លែឈើ​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​របស់​យើង ពីព្រោះ​វា​មាន​ផ្ទុក​វីតាមីន​ចម្រុះ​ និង​ជាតិ​រ៉ែ ដែល​​រាងកាយ​ត្រូវការ​ចាំបាច់​។ យ៉ាង​ណា​មិញ បើ​ទោះ​បី​ជា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ពិត​មែន​ ​យើង​នៅ​តែ​អាច​ញ៉ាំ​ផ្លែឈើ​បាន​ដដែល​ ប៉ុន្តែ​​ត្រូវ​ជ្រើសរើស​ផ្លែឈើ​​ណា​ដែល​មាន​ជាតិ​ស្ករ​ទាប​ប៉ុណ្ណោះ​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ខាងក្រោម​នេះ​ គឺ​ជា​ផ្លែឈើ​ដែល​​ស័ក្ដិសម​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម។

គណនា BMR – អត្រាដុតកាឡូរី នៅទីនេះ

​១. ផ្លែ​ឈើរី​

ផ្លែឈើ​ភាគ​ច្រើន​អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ ខណៈ​ពេល​ដែល​ផ្លែឈើ​មួយ​ចំនួន​ទៀត​​មាន​កម្រិត​ជាតិ​ស្ករ​ទាប​ដូចជា​ផ្លែ​ឈើរី​ជូរ​ជាដើម​​។ ពិត​ណាស់​ ផ្លែ​ឈើរី​​មាន​កាឡូរី​ទាប​ ប៉ុន្តែ​វា​​ផ្ទុក​ជាតិ​សរសៃ ប៉ូតាស្យូម​ វីតាមីន​C សារធាតុ​polyphenols និងserotonin ដែល​អាច​ជួយ​គ្រប់គ្រង​​ជំងឺ​ទឹក​នោម​ផ្អែម​បាន​យ៉ាង​ល្អ ។

២. ផ្លែ​ប៉េស​

នៅ​រដូវ​ភ្លៀង​នេះ​ ផ្លែ​ប៉េស​គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ពីព្រោះ​វា​មាន​កម្រិត​ជាតិ​ស្ករ​ប្រហែល​៤២ រួម​ទាំង​កាឡូរី​ទាប​​។ ផ្លែ​ប៉េស​មួយ​ផ្លែ​​ផ្ទុក​កាឡូរី​៥៩​ និង​កាបូអ៊ីដ្រាត​១៤​ក្រាម​ នេះ​បើ​យោង​តាម ​USDA។ បន្ថែម​ពី​នេះ វា​ក៏​មាន​​ផ្ទុក​វីតាមីន​Cចំនួន​១០​មិល្លីក្រាម​ និង​ប៉ូតាស្យូមចំនួន​២៨៥​មិល្លីក្រាម​ ដែល​​អាច​ពង្រឹង​សុខភាព​រាងកាយ​របស់​យើង​បាន​យ៉ាង​ប្រសើរ​។

៣. ផ្លែ​សារី​

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គប្បី​ញ៉ាំ​អាហារ​ដែល​សម្បូរទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ និង​​កម្រិត​ជាតិ​ស្ករ​ក្នុង​អាហារ​ទាប។​ ចំណែក​ឯ​ផ្លែ​សារី​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​​ ហើយ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក៏​អាច​គ្រប់គ្រង​ទម្ងន់​ខ្លួន​​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង ពីព្រោះ​វា​មាន​កម្រិត​ជាតិ​ស្ករ​ទាប គឺ​ក្រោម​៤០​ ដែល​​ល្អឥតខ្ចោះ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។

៤. ផ្លែ​ប៉ោម​

ផ្លែ​ប៉ោម​​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ វា​ក៏​ផ្ដល់​គុណប្រយោជន៍​ដ៏​ច្រើន​ដល់​រាងកាយ​របស់​យើង​ដូច​គ្នា​។ ជា​មួយ​នឹង​កាឡូរី​ទាប ផ្លែ​ប៉ោម​ក៏​ផ្ទុក​ជាតិ​សរសៃ​ និង​វីតាមីន​C ដែល​ជា​ជម្រើស​ដ៏​ល្អ​ឥត​ខ្ចោះ​​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។ ចូរ​ញ៉ាំ​ផ្លែ​ប៉ោម​ទាំង​សំបក ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ ជាមួយ​នឹង​ជាតិ​សរសៃ​បន្ថែម ព្រម​ទាំង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ដែល​ការពារ​បេះដូង​របស់​យើង​​​​។

​​​៥. ផ្លែ​ក្រូច​

គ្រាន់​តែ​ញ៉ាំ​ផ្លែ​ក្រូច​១​ផ្លែ យើង​នឹង​ទទួល​បាន​វីតាមីន​C​​ដល់​ទៅ​​៧៨​% ដែល​យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​។ ផ្លែឈើ​មួយ​មុខ​នេះ​មាន​កាបូអ៊ីដ្រាត​១៥​ក្រាម​ និង​កាឡូរី​៦២​ក្រាម​។ លើស​ពី​នេះ ​វា​ក៏​មាន​ផ្ទុក​ហ្វូឡេត​ និង​ប៉ូតាស្យូម​ ដែល​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យ​មាន​សភាព​ធម្មតា។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T