ធ្លាប់ធ្វើតាម Idol អត់? ស្ទាយ៍ប្រចាំត្រកូល របស់តារាទាំងនេះ ធ្វើឲ្យ ហ្វេន ធ្វើតាមព្រាត

//s9.kh1.co/5c/5cfddd15a4d18f75e96cb20e68b254bc8ca549b4.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ងាកមកចាប់អារម្មណ៍ រូបភាពទាំងប៉ុន្មានខាងក្រោមនេះ គឺសុទ្ធសឹងតែជាស្ទាយ៍ដ៏ពេញនិយមរបស់ពួកគេទាំងនោះ ដែលអ្នកនិយមលេងប្រព័ន្ធអ៊ីនធើណេតយកទៅធ្វើតាមសឹងគ្រប់គ្នា។

កូរ៉េខាងត្បូង៖ ជាការពិតណាស់ បើនិយាយដល់ការលេងខ្លួនស្អាតៗ ទាន់សម័យនិងជាទីពេញនិយម ជឿជាក់ថាមនុស្សគ្រប់គ្នាច្បាស់ជាមិនមើលរំលងទេអំពីតារាៗដែលស្ថិតនៅប្រទេសកូរ៉េខាងត្បូង។ ដោយសារតែពួកគេទាំងនោះ មានភាពប៉ិនប្រសប់ខ្លាំងខាងការនិយមតុបតែងខ្លួនថ្មីៗប្លែកៗរហូត មិនដែលឲ្យហ្វេនៗមានការសាំភ្នែកនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ សម្រាប់ការលេងស្ទាយ៍តែងខ្លួននីមួយៗរបស់ពួកគេទាំងនោះ មិនថាតែការលេងម៉ូតសក់ ម៉ូតសម្លៀកបំពាក់ សុទ្ធសឹងតែមានភាពលេចធ្លោរ ទាក់ទាញ រហូតមានក្រុមអ្នកគាំទ្រនៅស្ទើរជុំវិញពិភពលោកយកទៅធ្វើតាមជាហូរហែ។ ជាពិសេស បើក្រឡេកមកមើលរូបភាពទាំងប៉ុន្មានខាងក្រោមនេះ គឺសុទ្ធសឹងតែជាស្ទាយ៍ដ៏ពេញនិយមរបស់ពួកគេទាំងនោះ ដែលអ្នកនិយមលេងប្រព័ន្ធអ៊ីនធើណេតយកទៅធ្វើតាមសឹងគ្រប់គ្នា៕

១.Wendy (Red Valvet)

ម៉ូតសក់ខ្លីត្រឹម.ក របស់តារាស្រីរូបនេះ ក៏ពេញនិយមខ្លាំងមិនធម្មតាដែរ។

Wendy (Red Valvet)
Wendy (Red Valvet)

២.f (x)

កាលពីឆ្នាំ ២០១៤ ក្រុមនេះ ចូលចិត្តស្លៀកសំពត់ឈុតកីឡាវាយសីនេះណាស់ នៅពេលពួកគេឡើងឆាកប្រគំតន្ត្រីម្ដងៗ។ មិនយូរប៉ុន្មានម៉ូតសំពត់នេះក៏មានការពេញនិយមខ្លាំងផងដែរសម្រាប់នារីៗ។

f (x)
f (x)

៣.Sulli

មួយស្ទាយ៍នេះ ក៏មានភាពទាក់ទាញមិនធម្មតាដែរ ដោយតារាស្រីរូបនេះ តុបតែងមុខនិងម៉ូតសក់ មានពណ៌ផ្កាឈូកសុទ្ធមើលទៅដូចផ្លែប៉េះតែម្ដង។

Sulli
Sulli

៤.Jennie (BLACKPINK)

នៅពេលបង្ហាញខ្លួនជាមួយបទ Solo កាលពីឆ្នាំ ២០១៩ Jennie ក៏ធ្វើឲ្យ BLINK ចាប់អារម្មណ៍លើម៉ូតសក់ពុះពាក់កណ្ដាល នឹងកៀបតង្កៀបតូចៗផងដែរ។ និងក្រោយមកទៀត នៅពេលចេញបទ How you like that នាងក៏លាបសក់ពណ៌សនិងខ្មៅលាយគ្នា គ្រប់គ្នាក៏ផ្ទុះនាំគ្នាលាបតាមព្រោងព្រាត។

Jennie 
Jennie 
Jennie 
Jennie 

៥.G-Dragon

ទោះការពាក់ស្បែកជើងបញ្ចេញកែងជើងមកដូចមនុស្សខ្ជិលពាក់ក៏ដោយ តែស្ទាយ៍បែបនេះរបស់ G-Dragon ក៏មានការពេញចិត្តពីហ្វេនៗច្រើន។

G-Dragon
G-Dragon

៦. Jisoo (BLACKPINK)

កាលបង្ហាញ Poster ក្នុងការវិលត្រឡប់ជាមួយបទ How you like that ម៉ូតសក់ចងទីងទុយជាមួយបូធំៗ ទម្លាក់សក់មកមុខរ៉ុយៗ របស់ Jisoo  នេះហើយ ដែលគ្រប់គ្នាចាប់អារម្មណ៍នឹងធ្វើតាមសឹងគ្រប់គ្នា។

Jisoo
Jisoo

៧.Lisa (BLACKPINK)

ស្ទាយ៍លេងខ្លួនដែលពេញនិយមរបស់ Lisa គឺការពាក់អាវយឺតខើចចេញក្បាលពោះនឹងរាងដ៏ស្លីមរបស់នាង ជាមួយខោខូវប៊យ។

Lisa
Lisa

៨.SNSD

ត្រឡប់ទៅកាលពីជាង ១០ឆ្នាំមុន ម៉ូតសម្លៀកបំពាក់ដែលគ្រប់គ្នាស្លៀកតាមក្រុមនេះ គឺម៉ូតខោខូវប៊យចម្រុះពណ៌ហ្នឹងតែម្ដង។

SNSD
SNSD
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T