ខែនេះភពសៅរ៍បង្ហាញខ្លួន ជាមួយពន្លឺដ៏ខ្លាំងនៅពេលយប់ ហើយបើចង់ស្គាល់វា នេះជាវិធីស្វែងរក

//s9.kh1.co/0d/0deea7099d9a1c7de982d933d17a67c2a72c3d3c.jpg
បច្ចេកវិទ្យា

 ០២-សីហា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បើអ្នកប៉ងចង់ឃើញកងរង្វង់របស់ភពសៅរ៍ អ្នកត្រូវការតេឡេទស្សន៍មួយ ដើម្បីឆ្លុះមើល នេះបើតាមអ្នកជំនាញ។

បរទេស៖ នៅថ្ងៃទី១ និងទី២ ខែសីហា ភពសៅរ៍នឹងត្រូវនៅទីតាំងឈមគ្នា មានន័យថាភពរបស់យើងនឹងស្ថិតនៅចន្លោះភពសៅរ៍និងព្រះអាទិត្យ។ នេះជាពេលដែលភពមួយនេះបញ្ចេញពន្លឺកាន់តែខ្លាំង ដែលបង្កើតបានជាទិដ្ឋភាពពន្លឺដ៏អស្ចារ្យនៅលើផ្ទៃមេឃ។ ការឈមរបស់ភពសៅរ៍នឹងកើតឡើងនៅម៉ោង១រសៀល ថ្ងៃទី២ ខែសីហា នេះបើយោងតាមគេហទំព័រ EarthSky។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេហទំព័រ EarthSky បាននិយាយថា នៅពេលដែលភពសុក្រ (ផ្កាយចោរ) បានលិចបាត់ទៅ នៅទិសខាងលិច បន្ទាប់ពីព្រះអាទិត្យអស្ដង្គត ភពព្រហស្បតិ៍នឹងក្លាយជាអង្គមានពន្លឺខ្លាំងជាងគេ នៅលើផ្ទៃមេឃ។ ហើយដើម្បីស្វែងរកភពសៅរ៍វិញ គេត្រូវក្រឡេកមើលទៅទិសខាងកើត គេនឹងឃើញភពព្រហស្បតិ៍នៅខាងក្រោមបន្តិច ចំណែកភពសៅរ៍នៅខាងលើ ព្រោះមានតែអង្គទាំងពីរនេះទេ ដែលមានពន្លឺខ្លាំង ងាយស្រួលចំណាំ។

បើអ្នកប៉ងចង់ឃើញកងរង្វង់របស់ភពសៅរ៍ អ្នកត្រូវការតេឡេទស្សន៍មួយ ដើម្បីឆ្លុះមើល នេះបើតាមអ្នកជំនាញ។ កុំបារម្ភ អំពីទីតាំងរបស់អ្នកមានពពកបាំងជិត នៅដើមខែសីហានេះ ព្រោះភពសៅរ៍នៅបន្តបញ្ចេញពន្លឺនៅលើផ្ទៃមេឃ ពេញមួយខែតែម្ដង៕

ភពសៅរ៍
ភពសៅរ៍

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T