អ្នកណារិះគន់ថា Camila កន្ធាត់ខ្លះ? ពេលនេះភ្លឺភ្នែក ក្រោយនាងបង្អួតរាងក្នុងឈុតប៊ីគីនីឡើងជឿជាក់

//s9.kh1.co/d4/d4544e0128fb625049368a2fcbd5816ca9196237.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកណាថាអីថាទៅ Camila Cabello មិនខ្វល់ឈរបង្ហាញរាងឡើងជឿជាក់។

បរទេស៖ តារាចម្រៀងស្រីវ័យ២៥ឆ្នាំ កូនកាត់អាមេរិក-គុយបា នាង ​Camila Cabello  ​មួយរយៈនេះនាងបានបណ្ដោយខ្លួនឲ្យឡើងគីឡូនិងប្រែរូបរាងជាខ្លាំង ជាពិសេសមានអ្នករិះគន់ជាច្រើនថា រាងរបស់នាងមិនស្អាតអ្នកខ្លះថែមទាំងថារាងនាងដូចអ្នកមានផ្ទៃពោះទៀតផង ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដូចដែរប្រិយមិត្តជាច្រើនបានដឹងហើយ Camila Cabello និង លោក Shawn Mendes ជាគូស្នហ៍ដ៏ផ្អែមល្ហែមមួយគួរដែលតែងធ្វើឲ្យអ្នកគ្រប់គ្នាច្រណែននិងចំណងស្នេហ៍ពួកគេ ជាពិសេស Camila Cabello ដែលមានមិត្តប្រុសនៅតែយល់ចិត្តនៅក្បែរនាងជានិច្ចបើទោះបីជានាង ប្រែប្រួលរូបរាងមកធាត់ឡើងគីឡូយ៉ាងណាក្តី ។

ជាក់ស្ដែង ថ្មីៗនេះផងដែរ Camila Cabello មិនបានខ្វល់នឹងពាក្យសំដីរិះគន់និងចំអកទៅលើរាងកាយរបស់នាងនោះទេ តែនាងថែមទាំងបានបានបង្ហោះរូបនៅលើ Instagram ឈរបង្ហាញរាងដែលមើលទៅហាក់ស្កមជាងមុន ក្បាលពោះរបស់នាងហាក់រាបស្មើនៅមុខកញ្ចក់ ជាមួយនឹងឈុតប៊ីគីនីយ៉ាងជឿជាក់ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Camila Cabello
Camila Cabello
Camila Cabello
Camila Cabello
Camila Cabello
Camila Cabello
Camila Cabello
Camila Cabello
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T