អ្នកគាំទ្រ V នៅជុំវិញពិភពលោក ផ្ញើការបរិច្ចាគដ៏កក់ក្តៅទៅកាន់ប្រទេសទួរគីពេលដែលភ្លើងឆេះព្រៃ

//s9.kh1.co/b6/b66a3786d0c619ea12c60f1c0f07af0acf73f9cf.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រ V នៅជុំវិញពិភពលោក ផ្ញើការបរិច្ចាគដ៏កក់ក្តៅទៅកាន់ប្រទេសទួរគី ក្រោយភ្លើងឆេះព្រៃ រងការខូតខាតយ៉ាងខ្លាំងទាំងស្លាប់មនុស្ស និងខូចខាតរបស់ផ្សេងៗជាច្រើន ទៀត

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៨ នេះ មានភ្លើងឆេះព្រៃចំនួន ៧១ បានផ្ទុះឡើង នៅក្នុងទីក្រុងចំនួន ២១ រួមទាំងទីក្រុង Antalya នៅភាគខាងត្បូងប្រទេសទួរគី ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងខូចខាតយ៉ាងច្រើនដល់សត្វព្រៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមក ប្រជាជននៅទូទាំងពិភពលោក កំពុងបង្ហោះសារសុំជំនួយ ដោយប្រាប់ពីស្ថានភាពជាក់ស្តែងជាមួយនឹង hashtag #PrayForTurkey និង #TurkeyIsBurning នៅលើបណ្តាញសង្គមផ្សេងៗ។

ទន្ទឹមនឹងនេះ វាបានបំផុសគំនិតដោយ សេចក្តីសប្បុរស និងសេចក្តីស្រឡាញ់របស់ អ្នកគាំទ្រ BTS គឺ V នៅទូទាំងពិភពលោក ក៏បានចូលរួមចែករំលែកការឈឺចាប់ និងការលំបាករបស់ពួកគេ តាមរយៈការបរិច្ចាគផ្សេងៗ ដើម្បីជួយប្រជាជនតួកគី ដែលរងគ្រោះដោយសារភ្លើងឆេះព្រៃ ដ៏ធំនៅប្រទេសទួរគីនេះ។

អ្នកគាំទ្ររបស់ Kim Taehyung បានធ្វើការរួមគ្នាជានិច្ច ដើម្បីធ្វើឱ្យពិភពលោកនេះក្លាយជាកន្លែងល្អប្រសើរ ក្នុងការរស់នៅ ដែលអ្នកគាំទ្រមកពីសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ម៉ាឡេស៊ី អេស្ប៉ាញ និងជាច្រើនផ្សេងទៀត បានផ្តល់អាហារ ទឹក ជំនួយចាំបាច់ និងជួយសត្វដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃនេះផងដែរ។

គួររំលឹកផងដែរថា នៅប្រទេសទួរគី មានមនុស្ស និងសត្វពាហនៈរាប់ពាន់ ដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ និងកំពុងរង់ចាំយ៉ាងអន្ទះសារជំនួយពីមនុស្សទាំងអស់នៅលើពិភពលោក៕

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T