សម្តេចតេជោ ហ៊ុន សែន រំពឹងថា វ៉ាក់សាំងជំនួយអាមេរិក នឹងផ្តល់ជូនក្រុមមនុស្សទាំងនេះ

//s9.kh1.co/a9/a9656bb680e6d6956ba55f194b6753e7ddd528db.jpg
សង្គម

 ០១-សីហា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

ព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញការរំពឹងថា វ៉ាក់សាំងជំនួយអាមេរិក ផ្តល់ជូនក្រុមមនុស្សទាំងនេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនដល់ កុមារ និងយុវវ័យ ចន្លោះអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន បង្ហើបប្រាប់ពី មូលហេតុ យ៉ាងដូច្នេះហើយ ដែលសម្តេចរំពឹងថា ជាហេតុផល ដែលវ៉ាក់សាំងជំនួយអាមេរិក ចនសុនអ៊ែនចនសុន អាចនឹងត្រូវផ្តល់ជូន ដល់បងប្អូនជនជាតិដើមភាគតិច និងបងប្អូនពលករកម្ពុជា មកពីប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នេះបើយោង តាមការបញ្ជាក់ពី AKP ដែលបានបញ្ជាក់ថា ៖

សម្តេចតេជោ ៖ «វ៉ាក់សាំង ចនសុនអែនចនសុន (Johnson & Johnson) រំពឹងថានឹងផ្តល់ជូនដល់បងប្អូនជនជាតិដើមភាគតិច ដែលនៅតំបន់ឆ្ងាយៗ ព្រោះងាយស្រួលទាំងការដឹកជញ្ជូន និងប្រើកម្លាំងដើម្បីចាក់ (ដឹកតែ១ដង ចាក់តែ១ដង) ហើយយើងក៏កំពុងគិតថានឹងប្រើវ៉ាក់សាំងនេះ ចាក់ជូនដល់ពលករកម្ពុជាយើងដែលត្រលប់ពីប្រទេសថៃផងដែរ»។(០១ សីហា ២០២១)៕

AKP
https://s9.kh1.co/__image/w=650,h=441,q=100/02/025cf22fdc942e2543cd576c74f3e7d56694f24c.png
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T