ល្អដែរតើ! James ប្រាប់ថាគេមិនត្រឡប់ទៅ R.Madrid វិញទេ តែគេមានបំណងចង់ទៅលេងនៅលីគមួយនេះវិញ

//s9.kh1.co/2f/2f29cd7e2db90ab28420855f01e038929dc9fc92.jpg
កីទ្បា

 ០១-សីហា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

James ប្រាប់ថាគេមិនត្រឡប់ទៅ R.Madrid វិញទេ តែគេមានបំណងចង់ទៅលេងនៅលីគ អ៊ីតាលី វិញ

បរទេស៖ កីឡាករ James Rodriguez បានច្រានចោលព័ត៌មានដែលថារូបគេនឹងត្រឡប់ទៅកាន់ទ្រនំចាស់ Real Madrid វិញ, ខណៈខ្សែបម្រើរូបនេះបានចាយពេល ៦ រដូវកាលជាមួយក្លិបយក្សរបស់ អេស្ប៉ាញ និង ២ រដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្រុម Bayern Munich

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
James Rodriguez
James Rodriguez

គួរបញ្ជាក់ថា Rodriguez បានចាកចេញពីក្រុម Real Madrid កាលពីរដូវក្តៅមុនមកចូលរួមជាមួយក្រុម Everton, ប៉ុន្តែថ្មីៗនេះមានពាក្យចចាមអារ៉ាមថា រូបគេនឹងអាចផ្លាស់ទៅលេងនៅក្លិបចាស់វិញ ក្រោយពេលលោក Carlo Ancelotti ចាកចេញពីក្រុមដែលមានរហស្សនាមថា ស្ករគ្រាប់ ហើយទៅដឹកនាំនៅទឹកដី Santiago Bernabeu ជាលើកទី ២។

James Rodriguez
James Rodriguez

នៅពេលអ្នកគាំទ្រម្នាក់បានសួរថា តើគាត់នឹងអាចត្រឡប់ទៅក្រុម អធិរាជស វិញទេ, ក្នុងនោះ Rodriguez ក៏បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖

ទេ, ខ្ញុំមិនបានគិតលើករឿងនេះទេ។ បច្ចុប្បន្ន វាគឺដល់ពេលកំណត់ហើយ, ដូច្នេះវានឹងមិនអាចកើតឡើងម្តងទៀតទេ។

  កីឡាករ James Rodriguez
James Rodriguez
James Rodriguez

ខ្សែបម្រើសញ្ជាតិ កូឡុំប៊ី បានបន្ថែមយ៉ាងដូច្នេះថា៖

ខ្ញុំបានលេងស្ទើរតែគ្រប់លីគទៅហើយ, ប៉ុន្តែនៅលីគរបស់ អ៊ីតាលី មួយដែលខ្ញុំមិនដែលបានទៅលេង។ វាគួរតែជាជម្រើសល្អ, ប៉ុន្តែនៅពេលអនាគតខ្ញុំមិនទាន់ដឹងទេ ថាវានឹងកើតឡើងដោយយ៉ាងម៉េច។ ខ្ញុំនៅតែមិនបានលេងនៅលីគរបស់ អ៊ីតាលី, វានឹងក្លាយជារឿងល្អដើម្បីបង្កើតកំណត់ត្រាថ្មី៕

  កីឡាករ James Rodriguez

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T