រដ្ឋបាលខេត្តបាត់ដំបង ប្រកាសបិទផ្សារចំនួន ២៧ទីតាំង ដើម្បីទប់ស្កាត់មេរោគបំប្លែងដែលតា Delta

//s9.kh1.co/cb/cb746417fe8dc8f65084f178c94aaa751376535a.jpg
សង្គម

 ៣១-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តបាត់ដំបង ប្រកាសបិទផ្សារចំនួន ២៧ កន្លែង ដើម្បីទប់ស្កាត់មេរោគបំប្លែងដែលតា Delta

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចដាក់ចេញនូវសេចក្តីសម្រេចមួយ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការដាក់ចេញវិធានការណ៍នេះ ធ្វើឡើង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ១៩ ជាពិសេសវីរុសបំប្លែងខ្លួនដែលតា​ Delta នៅក្នុងសហគមន៍ភូមិសាស្ត្រខេត្តបាត់ដំបង។

យោងតាមសេចក្តីសម្រេចនេះ ត្រង់ប្រការមួយបានបញ្ជាក់ថា ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្សារ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ជាពិសេស មេរោគកូវីដ១៩ ប្រភេទដែលតា Delta នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយសារចំនួនអ្នកវិជ្ជមានកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ។

ក្នុងនោះ បើតាមសេចក្តីសម្រេចនេះ ផ្សារដែលអាជ្ញាធរ បានប្រកាសសម្រេចឱ្យធ្វើការបិទជាបណ្តោះនោះ មានចំនួនទាំងអស់ចំនួន ២៧ ទីតាំង៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបងពិស្តារដូចខាងក្រោម៖

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង
ផ្សារនៅខេត្តបាត់ដំបង
ផ្សារនៅខេត្តបាត់ដំបង
ផ្សារនៅខេត្តបាត់ដំបង
ផ្សារនៅខេត្តបាត់ដំបង
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T