គ្មាន Messi និង Mbappe ទេ! មកដឹងពីកីឡាករ៥រូបដែលគេជឿជាក់ថាមានកម្លាំងជើងខ្លាំងបំផុត

//s9.kh1.co/c4/c431d85ef9a6b6fa25aa8a3ac206469d41088b10.jpg
កីទ្បា

 ៣១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Cristiano Ronaldo, Erling Haaland, Kevin De Bruyne, Marcus Rashford និង Robert Lewandowski ត្រូវបានគេចាត់ទុកជាកីឡាករដែលមានកម្លាំងជើងខ្លាំង

អឺរ៉ុប៖ បាល់ទាត់ ជា កីឡាមួយប្រភេទដែលទទួលបានការពេញនិយមជាងគេនៅលើពិភពលោក ហើយ អ្នកគាំទ្រស្ទើរតែទាំងអស់តែងតែចង់ឃើញនូវគ្រាប់បាល់ស្អាត ជាពិសេសគ្រាប់បាល់ពីចម្ងាយពីសំណាក់កីឡាករដែលបានប្រើប្រាស់ថាមពលកម្លាំងជើងដ៏ខ្លាំងរបស់ពួកគេ។ ជាក់ស្តែងកម្លាំងជើងដ៏ខ្លាំងនេះទៀតសោតក៏អាចធ្វើឲ្យអ្នកចាំទីមានការភ័យរន្ធត់ផងដែរជាក់ស្តែងកាលពីមុនយើងឃើញមាន Roberto Carlos, Wesley Sneijder និង Hulk ជាដើមសុទ្ធតែមានកម្លាំងជើងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ យើងទៅមើលកីឡាករ៥រូបក្នុងពេលបច្ចុប្បន្នដែលមានកម្លាំងជើងខ្លាំងបំផុត៖

៥. Robert Lewandowski

Lewandowski ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធដែលល្អជាងគេមួយរូបនៅលើលោក ហើយ គ្រប់គ្នាបានដឹងហើយថា គេជាម៉ាសុីនរកគ្រាប់បាល់របស់ Bayern Munich។ កីឡាករសញ្ជាតិប៉ូឡូញរូបនេះអាចរកគ្រាប់បាល់ក្នុងគ្រប់ទម្រង់បានទាំងអស់ ជាពិសេសការស៊ុតពីលើតំបូលទូកដោយជើងស្តាំរបស់គេជាមួយនឹងកម្លាំងមហិមាទៅកាន់ជ្រុងនីមួយៗរបស់អ្នកចាំទី។

កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

៤. Marcus Rashford

Rashford ជា កីឡាករដ៏លេចធ្លោម្នាក់របស់ Manchester United ដែលបណ្តុះចេញពីថ្នាលយុវជនរបស់ក្លិបផ្ទាល់ ហើយ កីឡាករសញ្ជាតិអង់គ្លេសរូបនេះជារឿយៗតែងតែស៊ុតបញ្ចូលទីបាល់ពីចម្ងាយបានយ៉ាងល្អ និង បាល់ Free-Kick ដ៏បុិនប្រសប់ផងដែរ។

កីឡាករ Marcus Rashford
កីឡាករ Marcus Rashford

៣. Kevin De Bruyne

De Bruyne ជា តួអង្គសំខាន់របស់ Manchester City ជាងប្រាំមួយរដូវកាល ហើយ ក្នុងនាមជាខ្សែបម្រើ គេមិនត្រឹមតែបញ្ជូនបាល់ឲ្យមិត្តរួមក្រុមនោះទេ គឺ គេក៏ពូកែក្នុងការស៊ុតបញ្ចូលទីផងដែរ ជាពិសេសបាល់ពីចម្ងាយៗទាំងជើងឆ្វេង និង ជើងស្តាំ។

កីឡាករ Kevin De Bruyne
កីឡាករ Kevin De Bruyne

២. Erling Haaland

Haaland ជា ខ្សែប្រយុទ្ធវ័យក្មេងដែលតែងតែមានភាពជឿជាក់រាល់ពេលដែលគេរៀបចំនឹងទាត់បាល់បញ្ចូលទី ហើយ​ គ្រប់គ្នាបានឃើញហើយមានគុណភាពបញ្ចប់ទីរបស់គេ ជាពិសេសកម្លាំហជើងដ៏ខ្លាំង ជាក់ស្តែងកាលពីរដូវកាលមុន កីឡាករសញ្ជាតិន័រវ៉េរូបនេះបង្ហាញខ្លួនបាន៤១ប្រកួត និង ស៊ុតបញ្ចូលទីបាន៤១គ្រាប់។

កីឡាករ Erling Haaland
កីឡាករ Erling Haaland

១. Cristiano Ronaldo

Ronaldo ជា កីឡាករម្នាក់ដែលតែងតែលងបន្លាចគ្រប់អ្នកចាំទីទាំងអស់នៅលើពិភពលោក ជាពិសេសគ្រាប់បាល់ស៊ុតទម្លាក់ពីក្រៅប្រអប់ដែលគេធ្លាប់ធ្វើរាប់រយគ្រាប់នៅក្នុងអាជីព ហើយ គ្រាប់បាល់ចម្ងាយ៣៥ម៉ែត្រ ជាដើម គេតែងតែធ្វើបានជារឿងៗ៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T