លេចឮថា Real Madrid ចាប់អារម្មណ៍ខ្សែការពារម្នាក់ កំពុងលេងនៅក្របខណ្ឌ Serie A

//s9.kh1.co/f4/f4445899b8c2551c76bf52a4a319cdd29f30428f.jpg
កីទ្បា

 ៣១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លេចឮថា R.Madrid ចាប់អារម្មណ៍ខ្សែការពារម្នាក់ កំពុងលេងនៅក្របខណ្ឌ Serie A ។

អឺរ៉ុប៖ ក្លិប Real Mad​rid ត្រូវគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ ​Kalidou Koulibaly ពីក្លិប Napoli បន្ទាប់ពីបាត់បង់ទាំង Sergio Ramos និង ​Raphael Varane នៅរដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះលោកគ្រូបង្វឹក Carlo Ancelotti ចង់បានកីឡាករសញ្ជាតិសេណេហ្គាល់រូបនេះ មកពង្រឹងតំបន់ការពារ។

កីឡាករ ​Kalidou Koulibaly
កីឡាករ ​Kalidou Koulibaly

យោងតាមគេហទំព័រ Calciomercato បានឲ្យដឹងថា Koulibaly ទទួលបានការចាប់អារម្មណ៍ពីក្លិបជាច្រើននៅអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្ដែ Napoli មិនចង់ចែកផ្លូវជាមួយរូបគេឡើយ។ តែទោះជាយ៉ាងណា ដោយស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបនាពេលបច្ចុប្បន្ន នោះពួកគេនឹងទទួលយកការដេញថ្លៃចំនួន ៥១លានផោន (ជិត ៧១លានដុលារអាមេរិក)។

កីឡាករ ​Kalidou Koulibaly
កីឡាករ ​Kalidou Koulibaly

គួរបញ្ជាក់ថា លោក Ancelotti ពេញចិត្ដខ្លាំងលើខ្សែការពារកណ្ដាលរូបនេះ ដោយសារគាត់ធ្លាប់ធ្វើការជាមួយគ្នា កាលនៅដឹកនាំក្លិប​ Napoli ហើយពេលនេះ អ្នកចាត់ការជនជាតិអ៊ីតាលីចង់ជួបជុំគ្នាម្ដងទៀតនៅ Real Madrid ៕

កីឡាករ ​Kalidou Koulibaly  និងលោក Ancelotti
កីឡាករ ​Kalidou Koulibaly  និងលោក Ancelotti

ប្រភពsportskeeda

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T