ដឹងទេថា ក្រុមបាល់ទាត់នៃប្រទេសណា ដែលធ្លាប់ឈ្នះបានមេដាយមាសច្រើនជាងគេ ក្នុងព្រឹតិ្ដការណ៍កីឡាអូឡាំពិក?

//s9.kh1.co/0b/0ba13f36f8698dcb96bf44b348f6bce0cc4c81ae.jpg
កីទ្បា

 ៣១-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ដឹងទេថា ក្រុមបាល់ទាត់នៃប្រទេសណា ដែលធ្លាប់ឈ្នះបានមេដាយមាសច្រើនជាងគេ ក្នុងព្រឹតិ្ដការណ៍កីឡាអូឡាំពិក?

អូឡាំពិក៖ ពិតណាស់ កីឡាអូឡាំពិកត្រូវបានគេចាត់ទុក​ជា ព្រឹត្ដិការណ៍កីឡាដ៏ធំមួយនៅលើពិភពលោក ដែលជាធម្មតាបានរៀបចំឡើងរៀងរាល់៤ឆ្នាំម្ដង ហើយព្រឹត្ដិការណ៍លំដាប់ពិភពលោកមួយនេះ បានដាក់បញ្ចូលនូវវិញ្ញាសារកីឡាជាច្រើនប្រភេទ រួមមានកីឡាបាល់ទាត់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមប្រេស៊ីល
ក្រុមប្រេស៊ីល

កីឡាបាត់ទាត់ផ្នែកបុរស ត្រូវបានដាក់បញ្ចូលក្នុងកីឡាអូឡាំពិកជាលើកដំ​បូង ក្នុងឆ្នាំ១៩០០ ហើយតែងតែមានវត្ដមានរៀងរាល់ព្រឹតិ្ដការណ៍ លើកលែងតែឆ្នាំ ១៩៣២ដែលកាលនោះធ្វើនៅសហរដ្ឋអាមេរិក ខណៈកីឡាបាល់ទាត់ផ្នែកនារី ត្រូវបានដាក់បញ្ចូលចាប់ពីឆ្នាំ ១៩៩៦ ។

ក្រុមអាហ្សង់ទីន
ក្រុមអាហ្សង់ទីន

បើតាមការដកស្រង់ពីគេហទំព័រ Goal បានដឹងថា ចំពោះវិញ្ញាសារកីឡាករបាល់ទាត់ផ្នែកបុរស មានប្រទេសចំនួន២ ដែលមានប្រវត្ដិឈ្នះមេដាយមានច្រើនជាងគេ ពោលចំនួន៣គ្រឿងដូចគ្នា រួមមានប្រទេសហុងគ្រីឈ្នះក្នុងឆ្នាំ ១៩៥២,១៩៦៤ និង១៩៦៨ រីឯចក្រភពអង់គ្លេសឈ្នះក្នុងឆ្នាំ ១៩០០​,១៩០៨ និង ១៩១២។

ខណៈប្រទេសដែលធ្លាប់ឈ្នះមេដាយមានចំនួន២គ្រឿង រួមមានប្រទេសអាហ្សង់ទីន សហភាពសូវៀត និង អុយរ៉ាហ្គាយ ហើយប្រទេសប្រេស៊ីលធ្លាប់ឈ្នះបាន១គ្រឿង ក្នុងឆ្នាំ២០១៦។

បាល់ទាត់ផ្នែកបុរស 
បាល់ទាត់ផ្នែកបុរស 

ដោយឡែកចំពោះបាល់ទាត់ផ្នែកនារី មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះដែលជាក្រុមជោគជ័យបំផុត ពោលធ្លាប់ឈ្នះមេដាយមាសចំនួន៤គ្រឿង នៅក្នុងឆ្នាំ ១៩៩៦, ២០០៤, ២០០៨ និង២០១២ ៕

បាល់ទាត់ផ្នែកនារី 
បាល់ទាត់ផ្នែកនារី 

ប្រភពgoal

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T