អាជ្ញាធរ ប្រកាសបិទផ្សារកំពង់ត្រាច តែអាជីវករនៅមកលក់ដូរនៅក្នុងផ្សារជាហូរហែរដដែល

//s9.kh1.co/96/9666a69fb3d24e13857b601d5737a6987cb78d39.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អាជ្ញាធរ ប្រកាសបិទផ្សារកំពង់ត្រាច១សប្តាហ៍ តែអាជីវករនៅតែមកលក់ដូរនៅក្នុងផ្សារជាហូរហែរដដែល

ខេត្តកំពត៖ អាជ្ញាធរខេត្តកំពត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១​នេះ បានដាក់ចេញនូវយុទ្ធាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពត។
ក្នុងនោះ រដ្ឋបាលខេត្តកំពត ក៏បានចេញសេចក្តីណែនាំ ហាមឃាត់ការធ្វើការសកម្មភាព មុខរបរ និង អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និង មជ្ឈមណ្ឌលកីឡា។ អាជ្ញាធរក្រុងស្រុក អាចសម្រេចហាមឃាត់សកម្មភាពការងារ​ មុខរបរ និងអាជីវកម្មផ្សេងទៀត ដោយយោងតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងនោះ បើតាម លោក ឃឹម សាមី អភិបាលរងស្រុកំពង់ត្រាច បានឱ្យដឹងនៅលើគណនីហ្វេសប៊ុករបស់លោក​ នៅថ្ងៃទី៣០ ខែកក្កដា នេះថា ផ្សារកំពង់ត្រាចត្រូវបានបិទការលក់ដូរក្នុងរយៈពេល១សប្តាហ៍ ទៅតាមសេចក្តីសម្រេចលេខ ០៥៩/២១សសរ របស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១ ក្នុងគោលបំណងឲ្យបងប្អូនអាជីករដែលលក់ដូរក្នុងផ្សារទៅពិនិត្យសំណាក និងសម្រាកនៅផ្ទះតាមដានសុខភាពរផ្ទាល់ខ្លួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាននៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ មិនមែនបិទផ្សារ ហើយឲ្យបងប្អូនមកប្រមូលផ្តុំគ្នាមកលក់ដូរនៅលើចំណីផ្លូវទេ។ ព្រឹកនេះក្រុមការងារបានចុះណែនាំគ្រប់អ្នកលក់រួចហើយ សង្ឃឹមថា បងប្អូនយោគយល់នឹងចូលរួមគោរពអោយបានម៉ឺងម៉ាត់ទាំងអស់គ្នា។

តាមការបញ្ជាក់របស់លោក ឃឹម សាមី បានឱ្យដឹងថា បើទោះបីជាអាជ្ញាធរប្រកាសឱ្យឈប់លក់ជាបណ្តោះអាសន្នរយៈពេល ១សប្តាហ៍ តែ អាជីវករនៅតែមកបន្តការលក់ជាហូរហែដដែល៕

ទិដ្ឋភាពអាជីវករលក់ដូរផ្សារកំពង់ត្រាច
ទិដ្ឋភាពអាជីវករលក់ដូរផ្សារកំពង់ត្រាច
ទិដ្ឋភាពអាជីវករលក់ដូរផ្សារកំពង់ត្រាច
ទិដ្ឋភាពអាជីវករលក់ដូរផ្សារកំពង់ត្រាច
ទិដ្ឋភាពអាជីវករលក់ដូរផ្សារកំពង់ត្រាច
ទិដ្ឋភាពអាជីវករលក់ដូរផ្សារកំពង់ត្រាច
អាជ្ញាធរចុះណែនាំអាជីវករលក់ដូរផ្សារកំពង់ត្រាច
អាជ្ញាធរចុះណែនាំអាជីវករលក់ដូរផ្សារកំពង់ត្រាច
អាជ្ញាធរចុះណែនាំអាជីវករលក់ដូរផ្សារកំពង់ត្រាច
អាជ្ញាធរចុះណែនាំអាជីវករលក់ដូរផ្សារកំពង់ត្រាច
អាជ្ញាធរចុះណែនាំអាជីវករលក់ដូរផ្សារកំពង់ត្រាច
អាជ្ញាធរចុះណែនាំអាជីវករលក់ដូរផ្សារកំពង់ត្រាច
អាជ្ញាធរចុះណែនាំអាជីវករលក់ដូរផ្សារកំពង់ត្រាច
អាជ្ញាធរចុះណែនាំអាជីវករលក់ដូរផ្សារកំពង់ត្រាច
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពត
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពត
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពត
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពត
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T