Varane និយាយទាំងក្ដុកក្ដួល ពេលទៅលាប្រធានក្លិប និងមិត្ដរួមក្រុមដល់ទីលានហ្វឹកហាត់

//s9.kh1.co/c5/c5108383fbdf7e536b9fc6eb6f947ffb6b1e6c12.jpg
កីទ្បា

 ៣១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Varane និយាយទាំងក្ដុកក្ដួល ពេលទៅលាប្រធានក្លិប និងមិត្ដរួមក្រុមដល់ទីលានហ្វឹកហាត់។

អេស្ប៉ាញ៖ កីឡាករ ​Raphael Varane បានទៅជួបប្រធានក្លិប និងបានទៅទីលានហ្វឹកហាត់ក្រុម Real Madrid កាលពីថ្ងៃសុក្រ ដើម្បីលាមិត្ដរួមក្រុមរបស់ខ្លួន បន្ទាប់ពីព្រមព្រៀងផ្លាស់ទៅក្លិបបិសាចក្រហម Manchester United ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Varane និងប្រធានក្លិប
Varane និងប្រធានក្លិប

កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានស្វាគមន៍ដោយប្រធានក្លិបស្ដេចសលោក Florentino Perez និងបានថតរូបរួមគ្នានៅពីមុខពានរង្វាន់របស់ក្រុម​ Real Madrid មុនពេលបន្ដដំណើរទៅទីលានហ្វឹកហាត់ Valdebebas ដើម្បីនិយាយពាក្យក្នុងចិត្ដទៅកាន់មិត្ដរួមក្រុម។

Varane និងមិត្ដរួមក្រុម
Varane និងមិត្ដរួមក្រុម

Varane មិនអាចទប់ទឹកភ្នែកបានទេនៅពេលនិយាយទៅកាន់មិត្ដរួមក្រុម អំពីពេលវេលាដ៏អស្ចារ្យ ដែលខ្លួនបានចំណាយជាមួយ Real Madrid តាំងពីឆ្នាំ ២០១១មក ហើយបានជូនពរឲ្យមិត្ដរួមក្រុមទាំងអស់សំណាងល្អនារដូវកាលក្រោយ។

ជាចុងក្រោយ កីឡាករ Marcelo, Lucas Vazquez, Fede Valverde, Toni Kroos, Alvaro Odriozola, Isco និងមិត្ដរួមក្រុមដទៃទៀត បានដើរទៅកាន់ Varane ដើម្បីនិយាយ និងឱបក្នុងន័យលាគ្នាម្ដងម្នាក់ៗផងដែរ៕

Varane និងមិត្ដរួមក្រុម
Varane និងមិត្ដរួមក្រុម
Varane និងមិត្ដរួមក្រុម
Varane និងមិត្ដរួមក្រុម
Varane និងមិត្ដរួមក្រុម
Varane និងមិត្ដរួមក្រុម
https://s9.kh1.co/__image/w=650,h=814,q=100/9b/9bc9f92f96b83a4bd6d7a82fbf054ebf06cd428f.jpg
Varane និងមិត្ដរួមក្រុម
Varane និងមិត្ដរួមក្រុម
Varane និងមិត្ដរួមក្រុម
Varane និងមិត្ដរួមក្រុម
Varane និងមិត្ដរួមក្រុម
Varane និងមិត្ដរួមក្រុម
Varane និងមិត្ដរួមក្រុម
Varane និងមិត្ដរួមក្រុម
Varane និងគ្រូបង្វឹក
Varane និងគ្រូបង្វឹក

ប្រភពmarca

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T