អីយ៉ាស់! Barca ចង់ស្នើប្ដូរ Griezmann យកកីឡាករ Man UTD រូបនេះវិញ

//s9.kh1.co/94/941be20b054cef1499ed7808c8e68ba709e94038.jpg
កីទ្បា

 ៣១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Barcelona ចង់យក Griezmann ប្ដូរនឹង Lindelof

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បានស្នើដាក់ខ្សែប្រយុទ្ធ Antoine Griezmann ប្ដូរយកខ្សែការពារ Victor Lindelof ពី Manchester United បន្ទាប់ពីបរាជ័យក្នុងការចរចាជាមួយ Atletico Madrid។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Antoine Griezmann 
ខ្សែប្រយុទ្ធ Antoine Griezmann 
ខ្សែការពារ Victor Lindelof
ខ្សែការពារ Victor Lindelof

Barcelona ធ្លាប់ចង់យក Griezmann មកប្ដូរនឹង Saul Niguez ដោយឲ្យ Atletico Madrid ថែមលុយមួយចំនួនទៀតប៉ុន្តែការចរចាក៏បានបរាជ័យដូច្នេះក្លិបបានងាកមករក Manchester United វិញដោយសម្លឹងចង់បានខ្សែការពារ Lindelof ម្ដង។

ខ្សែការពារ Victor Lindelof
ខ្សែការពារ Victor Lindelof

Barcelona ចង់លក់ Griezmann ចេញឲ្យឆាប់ៗដោយសារតែត្រូវការកាត់បន្ថយប្រាក់ឈ្នួលកីឡាករដើម្បីអាចចុះកុងត្រាយកកីឡាករថ្មីៗរួមទាំង កំពូលខ្សែប្រយុទ្ធ Lionel Messi ផងដែរ។

ខ្សែប្រយុទ្ធ Antoine Griezmann
ខ្សែប្រយុទ្ធ Antoine Griezmann

ការមកដល់របស់ Raphael Varane នៅក្លិប Manchester United អាចធ្វើឲ្យ Lindelof លែងបានជាប់ជម្រើស១១នាក់ដំបូងទើប Barcelona គិតចង់ដាក់សំណើប្ដូរកីឡាករនេះឡើងប៉ុន្តែបើសិន Man United ចង់បាន Griezmann មែនគឺត្រូវថែមលុយឲ្យ Barcelona មួយចំនួនទៀត៕

ខ្សែការពារ Victor Lindelof
ខ្សែការពារ Victor Lindelof

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T