អង់គ្លេស៖ ខ្សែប្រយុទ្ធ Marcus Rashford បានសារភាពថា គេនឹងជ្រើសរើសមិនទៅចូលរួមក្នុងព្រឹត្តិការណ៍ EURO ២០២០ ជាមួយក្រមជម្រើសជាតិអង់គ្លេសឡើយ ប្រសិនបើដឹងមុនថាខ្លួនមិនមែនជាតួអង្គសំខាន់ក្នុងការជួយក្រុម ហើយ គេនឹងយកពេលវេលានេះដើម្បីទៅវះកាត់ស្មាវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅពេលថ្មីៗនេះ Rashford ទទួលបានការរិះគន់ពីសំណាក់អ្នកគាំទ្រនៅក្នុងបណ្តាញសង្គមជាថ្មីម្តងទៀតដោយបានចោទរូបគេថាជា មនុស្សអត្មានិយម ដែលសុខចិត្តចូលរួមជាមួយលោក Gareth Southgate ទាំងខ្លួនឯងកំពុងមានរបួសស្មា។ សម្រាប់ការវះកាត់ស្មានេះដែរ មានន័យថា កីឡាករ Manchester United ខាងលើនឹងខកខានជួយក្រុមរហូតដល់ចុងខែតុលា។

Rashford បាននិយាយថា៖
ប្រសិនបើខ្ញុំដឹងមុនថា ខ្ញុំមិនមែនជាកីឡាករសំខាន់នៅក្នុងក្រុម តើខ្ញុំនឹងចូលរួមទេ? ខ្ញុំមិនចង់ឲ្យនរណាម្នាក់មិនសប្បាយចិត្តជាខ្ញុំឡើយ ប៉ុន្តែ បើមើលតាមទម្រង់លេងរបស់ខ្ញុំកាលពីចុងរដូវកាលមុន ខ្ញុំគិតថា ខ្ញុំពិតជាធ្វើមិនបានល្អមែន៕

ប្រភព៖ dailymail