មិនដែលដឹងសោះ! Solskjaer ថា Sir Alex ប៊ិះនឹងទិញបានខ្សែការពារឆ្នើមរូបនេះ តាំងពីជំនាន់លោកដឹកនាំ

//s9.kh1.co/ef/ef674210894dd054e0a864c695331f8da9b221e7.jpg
កីទ្បា

 ៣១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Solskjaer ថា Sir Alex ប៊ិះនឹងទិញយក Varane

អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានថ្លែងពីខ្សែការពារ Raphael Varane ថា Sir Alex Ferguson ប៊ិះនឹងទិញយកគេបានកំលុងពេលលោកនៅដឹកនាំឯទឹកដី Old Trafford ខណៈដែលលេចឮព័ត៌មានចចាមអារ៉ាមថា Varane គឺជាអ្នកគាំទ្របិសាចក្រហមតាំងពីក្មេងនិងចាត់ទុកលោក Rio Ferdinand ជានិមិត្តរូបទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sir Alex Ferguson 
Sir Alex Ferguson 
ខ្សែការពារ Raphael Varane 
ខ្សែការពារ Raphael Varane 

ថ្មីៗនេះ Manchester United បានប្រកាសឲ្យដឹងថាខ្សែការពារសញ្ជាតិបារាំងរូបនេះនឹងផ្ទេរមកទឹកដី Old Trafford នាពេលឆាប់ៗខាងមុខនេះព្រោះ Real Madrid បានបើកផ្លូវឲ្យគេចាកចេញហើយដោយ Varane នឹងចុះកុងត្រា៤ឆ្នាំជាមួយ Manchester United។

ខ្សែការពារ Raphael Varane 
ខ្សែការពារ Raphael Varane 

លោកគ្រូបង្វឹក Solskjaer បាននិយាយថា៖

Varane គឺជាខ្សែការពារដ៏ឆ្នើមម្នាក់ក្នុងលោក ខ្ញុំពិតជាសប្បាយចិត្តដែលការព្រមព្រៀងនេះបានកើតឡើង។ គេជាកីឡាករដែលពួកយើងតាមសម្លឹងមើលជាច្រើនឆ្នាំមកហើយ។ ខ្ញុំដឹងថា Sir Alex ប៊ិះនឹងទិញយកគេបានក្នុងកំលុងពេលដែលលោកនៅដឹកនាំ៕

លោកគ្រូបង្វឹក Ole Gunnar Solskjaer 
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T