អង់គ្លេស៖ ក្រុមកាំភ្លើងធំ Arsenal បានបញ្ជាក់កាលពីថ្ងៃសុក្រថា ពួកគេបានចុះហត្ថលេខាយកខ្សែការពារកណ្ដាល Ben White វ័យ២៣ឆ្នាំ ពីក្រុម Brighton ហើយ ក្នុងតម្លៃ ៥០លានផោន (ឬប្រមាណ ៦៩លានដុល្លារអាមេរិក)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta បាននិយាយថា៖
Ben ជាគោលដៅធំសម្រាប់យើង ហើយពិតជារីករាយណាស់ដែលគាត់បានចុះកុងត្រារួចរាល់។ គាត់ទទួលបានការបណ្ដុះបណ្ដាលយ៉ាងល្អពីក្លិប Brighton និង Leed នារដូវកាលកន្លងទៅថ្មីៗ។
លោកបន្ដថា៖
Ben ជាខ្សែការពារដ៏ឆ្លាតវៃម្នាក់ ហើយមានទំនុកចិត្ដពេលបាល់នៅជើងរបស់គាត់ រីឯស្ទីលលេងរបស់គាត់ពិតជាត្រូវជាមួយពួកយើងណាស់។ ហើយជាការពិតណាស់គាត់នៅក្មេង ដូច្នេះអាយុ និងទម្រង់លេងរបស់គាត់ គឺត្រូវនឹងអ្វីដែលយើងកំពុងរៀបចំឡើង។

គួរឲ្យដឹងថា Ben White ដែលជាកីឡាករសំខាន់មួយរូបនៃក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹតិ្ដការណ៍ EURO 2020 បានក្លាយជាកីឡាករទី៣ហើយ ដែលលោក Arteta បានចុះកុងត្រាក្នុងរដូវក្ដៅនេះ បន្ទាប់ពីខ្សែការពារ Nuno Tavares និង ខ្សែបម្រើ Albert Sambi Lokonga ៕

ប្រភព៖ metro