អេស្ប៉ាញ៖ ខ្សែការពារស្លាបស្តាំ កីឡាករ Sergino Dest បានដាក់គោលដៅចង់ឈ្នះពានរង្វាន់បន្ថែមជាមួយ Barcelona ក្នុងរដូវកាលទីពីររបស់ខ្លួននាកីឡដ្ឋាន Camp Nou។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កីឡាករសញ្ជាតិអេមេរិកខាងលើបានចាកចេញពី Ajax ដើម្បីចូលរួមជាមួយ Barcelona កាលពីរដូវកាលមុន ហើយ រូបគេបានជួយក្រុមឲ្យឈ្នះពានរង្វាន់ Copa Del Rey ខណៈ សមីខ្លួនបានលើកឡើងថា គេចង់ឈ្នះពានរង្វាន់ជាច្រើនបន្ថែមទៀត។

Dest បាននិយាយថា៖
ខ្ញុំចង់ឈ្នះពានរង្វាន់ឲ្យបានច្រើនជាមួយ Barcelona។ ខ្ញុំចង់ឈ្នះ Champions League និង La Liga ហើយ បង្ហាញខ្លួនលើទីលានឲ្យបានច្រើនប្រកួតតាមដែលអាចធ្វើបាន៕

ប្រភព៖ marca