ក្លិបផ្សេងកាត់ចិត្តទៅ! កីឡាករឆ្នើម Liverpool រូបនេះសម្រេចបន្តកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៥

//s9.kh1.co/4b/4b120b369bacc60f8895908c4ac945db0a47bd71.jpg
កីទ្បា

 ៣១-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Trent Alexander-Arnold បន្តកុងត្រាថ្មីជាមួយ Liverpool រហូតដល់ឆ្នាំ២០២៥

អង់គ្លេស៖ ខ្សែការពារស្លាបស្តាំ​ កីឡាករ Trent Alexander-Arnold បានសម្រេចចិត្តបន្តកុងត្រាជាមួយ Liverpool រហូតដល់ឆ្នាំ២០២៥។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Trent Alexander-Arnold
កីឡាករ Trent Alexander-Arnold

ជាការពិតណាស់ កីឡាករវ័យ២២ឆ្នាំខាងលើ បានចាប់ផ្តើមអាជីពបាល់ទាត់លើកដំបូងជាយុវជនរបស់ Liverpool តាំងពីឆ្នាំ២០០៤ រហូតមានឈ្មោះលេងនៅក្នុងក្រុមឈុតធំឆ្នាំ២០១៦ និង បានរួមចំណែកជួយក្រុមឈ្នះពាន Champions League, Premier League, UEFA Super Cup និង FIFA Club World Cup។

កីឡាករ Trent Alexander-Arnold
កីឡាករ Trent Alexander-Arnold

Arnold បាននិយាយថា៖

ខ្ញុំពិតជាមានមោទកភាពណាស់ដែលទទួលបានឱកាស និង ការទុកចិត្តពីក្លិបក្នុងការបន្តកិច្ចសន្យាថ្មី។ វាជាអារម្មណ៍ដ៏អស្ចារ្យ ហើយ​ ខ្ញុំពិតជារំភើប៕

  កីឡាករ Trent Alexander-Arnold
កីឡាករ Trent Alexander-Arnold
កីឡាករ Trent Alexander-Arnold

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T