Dest បានបដិសេធសំណើពីក្លិបធំៗចំនួន៣ ព្រោះតែចង់លេងនៅ Barcelona បន្ដទៀត

//s9.kh1.co/77/77294327564d6e0db5a888904fb5bc9ef1644483.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្សែការពារស្លាបស្ដាំ Sergino Dest ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើពីក្លិបរបស់អឺរ៉ុបចំនួន៣ រួមមាន Arsenal, Bayern Munich និង Borussia Dortmund ព្រោះតែចង់លេងនៅក្លិប Barcelona បន្ដទៀត។

អេស្ប៉ាញ៖ ខ្សែការពារស្លាបស្ដាំ Sergino Dest ត្រូវគេរាយការណ៍ថា បានបដិសេធសំណើពីក្លិបរបស់អឺរ៉ុបចំនួន៣ រួមមាន Arsenal, Bayern Munich និង Borussia Dortmund ព្រោះតែចង់លេងនៅក្លិប Barcelona បន្ដទៀត។ ទោះបីក្លិបយក្សអេស្ប៉ាញមួយនេះ មានបំណងកាត់ប្រាក់ខែរបស់កីឡាករ ដើម្បីអាចធានាបានក្នុងការបន្ដកិច្ចសន្យាថ្មី ឲ្យខ្សែប្រយុទ្ធ Lionel Messi ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Dest
Dest

ទន្ទឹមនឹងនេះ គ្រូបង្វឹកក្រុម ​Barcelona លោក Ronald Koeman ក៏មានបំណងរក្សាទុក ​Dest ​ដូចគ្នា។ ដោយក្លិបជឿជាក់លើសក្ដានុពលរបស់កីឡាករវ័យ២០ឆ្នាំរូបនេះ ថានឹងអាចវិវឌ្ឍន៍ខ្លួនទៅជាកីឡាករខ្សែការពារស្ដាំលំដាប់លេខមួយរបស់ក្លិប ខណៈរូបគេក៏អាចបម្រុងទុកសម្រាប់ Jordi Alba ដែលលេងតំណែងការពារស្លាបឆ្វេងផងដែរ។

បច្ចុប្បន្ន Barcelona ក៏មានកីឡាករ Emerson Royal​, Sergio Roberto និង Oscar Mingueza ដែលអាចលេងក្នុងតំណែងរបស់ Dest ផងដែរ។

Dest
Dest

គួរឲ្យដឹងថា ខ្សែការពារសញ្ជាតិអាមេរិករូបនេះ បានបង្ហាញខ្លួ​នចំនួន ៤១លើកសម្រាប់រដូវកាលដំបូងនៅឯ ​Camp Nou ក្រោយបានផ្លាស់ពីក្លិប Ajax ក្នុងតម្លៃ ២៣លានផោន (ឬប្រមាណ ៣២លានដុល្លារអាមេរិក) កាលពីខែតុលា ឆ្នាំ២០២០៕

Dest
Dest

ប្រភពdailymail

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T