មានធ្លាប់ដឹងអត់ថាតារាឆ្នើម ៥រូបនេះកាន់តែមានភាពលេចធ្លោខ្លាំង ក្រោយផ្លាស់ប្តូរតំណែងដើមរបស់ខ្លួន

//s9.kh1.co/a8/a80fab0857bf64132903d4238486d11a5bfe396b.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មានធ្លាប់ដឹងអត់ថាតារាឆ្នើម ៥រូបនេះកាន់តែមានភាពលេចធ្លោរខ្លាំង ក្រោយផ្លាស់ប្តូរតំណែងលេងស៊ីនរបស់ខ្លួន

បរទេស៖ សម្រាប់បាល់ទាត់សម័យទំនើប គ្រូបង្វឹកទាំងអស់តែងតែចង់បានកីឡាករណាដែលមានភាពប៉ិនប្រសព្វក្នុងការលេងមុខតំណែងច្រើន ព្រោះថាបើក្រុមនីមួយៗមានកីឡាករប្រភេទនេះកាន់តែច្រើន នោះពួកគេនឹងងាយស្រួលបត់បែនគ្រប់ស្ថានការណ៍នៅលើទីលានបានឆាប់រហ័ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាយ៉ាងណាក៏ដោយនារយៈពេលប៉ុន្មានឆ្នាំមកកន្លងមកនេះ យើងឃើញថាមានកីឡាករ ៤ ទៅ ៥ នាក់ដែរ ដែលបានផ្លាស់ប្តូរតំណែងចាស់របស់ពួកគេ មកលេងតួនាទីថ្មី, ក្នុងនោះដែរ ពួកគេក៏បានទទួលជោគជ័យ និង កាន់តែលេចធ្លោខ្លាំង ក្រោយចាប់ផ្តើមលេងនៅតំណែងមួយផ្សេងទៀត។

នៅក្នុងអត្ថបទនេះ ពួកយើងនឹងនាំប្រិយមិត្តឱ្យបានស្គាល់កីឡាករឆ្នើម ៥ រូបដែលមានភាពលេចធ្លោរខ្លាំង ក្រោយផ្លាស់ប្តូរតំណែងដើមរបស់ពួកគេ៖

៥. Vincent Kompany៖ កីឡាកររូបនេះត្រូវបានគេចាត់ទុកថាជាខ្សែការពារកណ្តាលឆ្នើមបំផុតនៅក្របខណ្ឌ Premier League ប៉ុន្តែដើមឡើយកីឡាកររូបនេះ គឺលេងនៅតួនាទីខ្សែបម្រើកណ្តាលនោះទេ។

https://s9.kh1.co/__image/w=650,h=390,q=100/52/5245652ff736351b9e0b503fc7ee051be656d6b7.jpg

៤. Bastian Schweinsteiger៖ អតីតកីឡាកររូបនេះ កាលពេលមកចូលរួមជាមួយក្រុម Bayern Munich ដំបូង គាត់លេងនៅតំណែងខ្សែបម្រើស្លាបនោះទេ, ទើបក្រោយមកគាត់ត្រូវបានផ្លាស់មកលេងជាខ្សែបម្រើកណ្តាលវិញ។

https://s9.kh1.co/__image/w=650,h=434,q=100/36/369a93f155bf78937e90755567b92d75b512b509.jpg

៣. Thierry Henry៖ អតីតវីរៈបុរសរបស់ក្រុម Arsenal និង Barcelona រូបនេះ គ្រប់គ្នាបានស្គាល់លោកថាជាខ្សែប្រយុទ្ធដែលឆ្នើមម្នាក់នៅលើពិភពលោក, ប៉ុន្តែសម្រាប់អាជីពដំបូងរបស់លោក គឺលោកលេងនៅតំណែងស្លាប តួយ៉ាងកាលលោកលេងនៅក្រុម AS Monaco, លោកលេងជាខ្សែបម្រើស្លាបឆ្វេង, ចំណែកកាលនៅ Juventus វិញលោកលេងនៅតំណែងស្លាបដូចគ្នា ប៉ុន្តែជាខ្សែការពារស្លាប។

https://s9.kh1.co/__image/w=650,h=434,q=100/da/dab2ab2272fefa232af716677330a2fc8b84b6a7.jpg

២. Gareth Bale៖ កីឡាកររូបនេះបានចាប់ផ្តើមអាជីពដំបូង ជាយុវជនរបស់ក្រុម Southampton ដែលកាលនោះគេលេងជាខ្សែការពារស្លាបឆ្វេង, លុះក្រោយមកគេបានផ្លាស់មកចូលរួមជាមួយ Spurs ដោយលេងនៅតំណែងខ្សែការពារស្លាបឆ្វេងដដែល, ប៉ុន្តែពេលផ្ទេរមកកាន់ក្លិប Real Madrid គេបានលេចធ្លោរខ្លាំង ក្រោយរូបគេប្តូរមកលេងជាខ្សែប្រយុទ្ធស្លាបឆ្វេងវិញ។

https://s9.kh1.co/__image/w=650,h=433,q=100/31/31640d3eaef90ec68f39f2d85e4f26696095a81e.jpeg

១. Sergio Ramos៖ ដើមឡើយកីឡាកររូបនេះលេងនៅតំណែងខ្សែការពារស្លាបស្តាំជាមួយក្រុម Sevilla, ប៉ុន្តែបុរសសញ្ជាតិ អេស្ប៉ាញ រូបនេះបានទទួលនូវភាពជោគជ័យ និង ល្បីល្បាញកាន់តែខ្លាំងឡើង ក្រោយរូបគេប្តូរមកលេងជាខ្សែការពារកណ្តាលនៅ Real Madrid, ខណៈពេលនេះ Ramos បានផ្លាស់ទៅចូលរួមជាមួយ PSG ហើយ ក្រោយរួមរស់ជាមួយក្រុម អធិរាជស បាន ១៦ រដូវកាល៕

https://s9.kh1.co/__image/w=650,h=366,q=100/82/821a1299ff775a102cbd9d62e6f6b1cfe94d2e8e.jpg

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T