ប្រដៅកូនបានល្អណាស់! មកដឹងពីឃ្លាមួយដែល Ronaldo ធ្លាប់និយាយទៅកូនប្រុសរឿងសម្ភារៈនិយម

//s9.kh1.co/99/993f84457fe42887be730c1977aa15323c9127ba.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Cristiano Ronaldo ទូន្មានកូនបានល្អណាស់

អឺរ៉ុប៖ ខ្សែប្រយុទ្ Cristiano Ronaldo បានបង្ហើបពីពាក្យទូន្មានមួយឃ្លាដែលរូបគេធ្លាប់និយាយទៅកាន់កូនប្រុសរបស់ខ្លួន Cristiano JR ទាក់ទងនឹងរឿងសម្ភារៈនិយម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo និង កូនប្រុស
កីឡាករ Cristiano Ronaldo និង កូនប្រុស

ជាការពិតណាស់ កាលពីដើមឡើយ Ronaldo ជា មនុស្សម្នាក់ដែលក្រខ្សត់ខ្លាំងបំផុត​ ហើយ ទម្រាំឈានដល់ចំណុចនេះដែលរូបគេមានប្រាក់ មានឡាន មានផ្ទះ ជាច្រើនកន្លែង អាចកើតឡើងបានដោយសារការប្រឹងប្រែងព្យាយាម ហើយ ហេតុនេះហើយ កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើតែងតែទូន្មានកូនរបស់ខ្លួនឲ្យប្រឹងប្រែងប្រសិនបើចង់បានរបស់អ្វីមួយដែលខ្លួនចង់បាន។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

Ronaldo បាននិយាយថា៖

មានថ្ងៃមួយ JR បានសុំខ្ញុំឲ្យទិញទូរស័ព្ទថ្មីឲ្យគាត់ ប៉ុន្តែ ខ្ញុំបានបដិសេធ។ ខ្ញុំចង់ទូន្មានទៅកាន់គាត់ថា វាមិនមែនជារឿងងាយស្រួលនោះទេដែលចង់បានអ្វីដែលខ្លួនចង់បានគ្រប់ពេល។ ចំណេះដឹង គឺ ជារឿងសំខាន់បំផុតដែលខ្ញុំអាចផ្តល់ទៅគាត់បាន៕

កីឡាករ Cristiano Ronaldo
Cristiano JR
Cristiano JR

ប្រភពThe Football Arena

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T