ដឹងទេថា Ronaldo ធ្លាប់ទទួលបានកាតក្រហមប៉ុន្មានហើយ នៅក្នុងអាជីព?

//s9.kh1.co/4c/4c1de0ee7ecd8ebd782a0f578ec7b018e061ab3a.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ដឹងទេថា Ronaldo ធ្លាប់ទទួលបានកាតក្រហមប៉ុន្មានហើយ នៅក្នុងអាជីព?

អឺរ៉ុបCristiano Ronaldo ជាកីឡាករបាល់ទាត់ដែលមានសមត្ថភាពខ្ពស់ និងមានប្រជាប្រិយភាពបំផុតមួយរូប នៅក្នុងពិភពបាល់ទាល់ រហូតមកទល់ពេលបច្ចុប្បន្ន។ កីឡាករសញ្ជាតិព័រទុយកាល់រូបនេះ ធ្លាប់បានប្រកបអាជីពនៅក្លិបធំៗដូចជា Manchester United និង Real Madrid ជាដើម មុនផ្លាស់មកចូលរួមជាមួយក្លិប Juventus សព្វថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo 
Ronaldo 

ពិតណាស់ Ronaldo បានឆ្លងកាត់ការប្រកួតជាង១ពាន់ប្រកួតមកហើយ ប៉ុន្ដែតើអ្នកដឹងទេថាគាត់ធ្លាប់ទទួលបានកាតក្រហមចំនួនប៉ុន្មានសន្លឹកហើយ នៅក្នុងអាជីព?

បើតាមការដកស្រង់ពីគេហទំព័រ The week បានឲ្យដឹងថា កីឡាករវ័យ ៣៦ឆ្នាំរូបនេះធ្លាប់ទទួលបានកាតក្រហមចំនួន ១១សន្លឹកមកហើយ ដោយក្នុងនោះ ៤សន្លឹកកាលលេងនៅក្លិប ​Manchester United, ៦សន្លឹកកាលលេងនៅក្លិប Real Ma​drid និង ១សន្លឹកនៅក្លិប Juventus។

Ronaldo 
Ronaldo 
Ronaldo 
Ronaldo 

ខណៈ Lionel Messi ទើបទទួលបាន ៣សន្លឹកប៉ុណ្ណោះនៅក្នុងអាជីព ដោយក្នុងនោះ ១សន្លឹកពេលលេងឲ្យក្លិប Barcelona និង ២សន្លឹកពេលលេងឲ្យជម្រើសជាតិអាហ្សង់ទីន៕

Messi 
Messi 

ប្រភពtheweek

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T