តិចទៅមែនទៅ! Liverpool ទទួលបានភ្លើងខៀវឲ្យទិញយកតារាជួរមុខរបស់ Man UTD រូបនេះ

//s9.kh1.co/42/4231f843d6a8ab969cd3de1b1a668a9c0f93097f.jpg
កីទ្បា

 ៣០-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ភ្នាក់ងាររបស់ Pogba បើកភ្លើងខៀវឲ្យ Liverpool ទិញយកកីឡាកររូបនេះ

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ពី Le10Sport គឺ ភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba គឺលោក Mino Raiola បានស្នើទៅក្លិប Liverpool ឲ្យទិញយកកីឡាករសញ្ជាតិបារាំងរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

Liverpool កំពុងស្វែងរកខ្សែបម្រើថ្មីមកជំនួសកន្លែង Georginio Wijnaldum ដែលផ្ទេរទៅលេងនៅ Paris Saint-Germain ទើប Pogba គួរតែជាជម្រើសដ៏ល្អមួយបើមិនរាប់ថាគេជាកីឡាកររបស់ Manchester United ដែលជាក្លិបគូប្រជែងស៊ីសាច់ហុតឈាមរបស់ Liverpool តាំងពីយូរណាស់មកហើយ។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

យ៉ាងណាមិញទោះទទួលបានសំណើឲ្យទិញយក Pogba ក្ដីក៏ Liverpool នៅមិនទាន់ដាក់សំណើផ្លូវការណាមួយឡើយ គឺគ្រាន់តែសម្លឹងចាំមើលគេប៉ុណ្ណោះស្របពេលកុងត្រារបស់កីឡាករវ័យ២៨ឆ្នាំរូបនេះនៅទឹកដី Old Trafford នឹងអស់សុពុលភាពនៅឆ្នាំក្រោយនេះហើយ។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

ខណៈនេះដែរ ក្លិប Paris Saint-Germain ត្រូវបានគេដឹងថាជាក្លិបដែល Pogba មានភាគរយខ្ពស់អាចផ្ទេរទៅលេង៕

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T