អុញ! សង្សារចាស់របស់កូនកំលោះ រត់ទៅសុំកូនកំលោះការដែរ ខណៈពិធីមង្គលកំពុងដំណើរការ

//s9.kh1.co/69/69f797255ffc1e9d7889faa6e1f320b26660dd0d.jpg
សង្គម

 ៣០-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ព្រមរៀបការជាមួយទាំងពីរ តែឥឡូវភ័យអត់ការងារចិញ្ចឹមប្រពន្ធ។

ឥណ្ឌូណេស៊ី៖ ថ្មីៗនេះ បុរសម្នាក់មកពីប្រទេសឥណ្ឌូណេស៊ី បានរៀបការជាមួយស្រីចំនួនពីរនាក់ក្នុងពេលតែមួយ ដែលម្នាក់ជាអតីតមិត្តស្រី និងម្នាក់ទៀតជាគូដណ្ដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Yuanita Yuri អាយុ២១ឆ្នាំ ជាអតីតមិត្តស្រីរបស់កូនកំលោះ ហើយមុនថ្ងៃរៀបការឈានចូលមកដល់ នាងបានឃើញមានការជូនពរយ៉ាងច្រើនពីសាច់ញាតិនៅលើបណ្ដាញសង្គមរបស់កូនក្រមុំ និងកូនកំលោះ ដូច្នេះនាងក៏បានដឹងពីថ្ងៃខែនៃពិធីមង្គលការ។ លុះមកដល់រៀបការ នាងបានចូលរួម ដោយមិនមានការអញ្ជើញពីនរណាម្នាក់ឡើយ និងស្នើសុំកូនកំលោះរៀបការជាមួយដែរតែម្ដង។

ទន្ទឹមនឹងនេះដែរ កូនកំលោះមានការតក់ស្លុតយ៉ាងខ្លាំង និងសារភាពថា ពិតជាធ្លាប់បានទាក់ទងជាមួយគ្នាមែន តាំងពីឆ្នាំ២០១៦មកម៉្លេះ។ ហើយបន្ទាប់ពីពិភាក្សាគ្នាជាមួយក្រុមគ្រួសាររួចមក លោកក៏សម្រេចចិត្តរៀបការជាមួយទាំងពីរនាក់។

យ៉ាងណាមិញ ចំពោះថ្លៃបណ្ដាការសម្រាប់កូនក្រមុំទាំងពីរគឺស្មើគ្នា ដែលក្នុងម្នាក់ចំនួន១.៧៦លានរូពីប៉ុណ្ណោះ (ប្រមាណ១២១ដុល្លារអាមេរិក)។ ហើយឥឡូវនេះ កូនកំលោះក៏ព្រួយបារម្ភណាស់ដែរ ព្រោះបច្ចុប្បន្នលោកគ្មានការងារជាទីពឹងឡើយ៕

គូដណ្ដឹង(ឆ្វេងដៃ) កូនកំលោះ (កណ្ដាល) អតីតមិត្តស្រី (ស្ដាំដៃ)
គូដណ្ដឹង(ឆ្វេងដៃ) កូនកំលោះ (កណ្ដាល) អតីតមិត្តស្រី (ស្ដាំដៃ)

ប្រភព: Worldoffbuzz

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T