ថែមអំបិល ឬស្ករ ក្នុងអាហារកូនក្រោម ១ឆ្នាំ ដូចនាំជំងឺចូលខ្លួនអាអូន!

//s9.kh1.co/34/34249dddf0df77d71b948c469f6d910b79dea0a1.jpg
យល់ដឹង

 ៣០-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

របប​អាហារ​កូន​ក្រោម​១ឆ្នាំ ចាំ​បាច់​បំផុត​បន្ទាប់​ពី​ការ​បៅ​ដោះ​ម្ដាយ ឬ​ម្សៅ​ទឹកដោះ​គោ គឺ​បបរ​ខាប់​គ្រប់​គ្រឿង ឬ​ចំណី​អាហារ​ទន់​ៗ​ដែល​អា​អូន​អាច​ញ៉ាំ​បាន។

របប​អាហារ​កូន​ក្រោម​១ឆ្នាំ ចាំ​បាច់​បំផុត​បន្ទាប់​ពី​ការ​បៅ​ដោះ​ម្ដាយ ឬ​ម្សៅ​ទឹកដោះ​គោ គឺ​បបរ​ខាប់​គ្រប់​គ្រឿង ឬ​ចំណី​អាហារ​ទន់​ៗ​ដែល​អា​អូន​អាច​ញ៉ាំ​បាន។ ស្រប​គ្នា​នេះ មាន​ម៉ាក់​ៗ​មួយ​ចំនួន​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង ឬ​ចំណី​ចំណុក​ផ្សេងៗ​ឲ្យ​កូន លួច​ដាក់​ស្ករ ឬ​អំបិល​ក្នុង​អាហារ ដើម្បី​ឲ្យ​មាន​ជាតិ ទាំង​មិន​ដឹង​ថា វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​កូន​វិញ​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ជា​ទូទៅ រាងកាយ​ទារក​ត្រូវ​ការ​ជាតិ​អំបិល​តែ ០.៤ក្រាម/ថ្ងៃ ហើយ​វា​តែង​តែ​ត្រូវ​បាន​បំពេញ​ដោយ​ទឹក​ដោះ​ម្ដាយ ឬ​ទឹកដោះគោ។ ចំណែក​ស្ករ​ក៏​ប៉ះពាល់​ដល់​ទារក​ដូច​គ្នា​ដោយ​មូលហេតុ​ថា ស្ករ​ត្រូវ​បាន​ចម្រាញ់​ដោយ​ដំណើរ​ការ​គីមី​ជា​ច្រើន​ដែល​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ទារក ឬ​កុមារ។

ផល​ប៉ះពាល់​នៃ​ការ​លើស​ជាតិ​អំបិល

-​ មុខងារ​តម្រង​នោម​ទារក​អាច​នឹង​ជួប​បញ្ហា (ដោយ​សារ​ជាតិ​អំបិល​មិន​បម្លែង​អស់)
– វា​ក៏​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្សេងៗ​ទៀត​ដូច​ជា ក្រួស​ក្នុង​តម្រង​នោម កង្វះ​ជាតិ​ទឹក ជំងឺ​ពុក​ឆ្អឹង ជំងឺ​សរសៃ​ឈាម និង​ជំងឺ​ផ្លូវ​ដង្ហើម​ជាដើម។

ផល​ប៉ះពាល់​នៃ​ការ​លើស​ជាតិ​ស្ករ

– ជាតិ​ស្ករ​ដែល​លើស​អាច​ធ្វើ​ឲ្យ​ទារក ឬ​កុមារ​មាន​បញ្ហា​ពុក​ធ្មេញ និង​ល្ហិតល្ហៃ
– វា​ក៏​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្សេង​ៗ​ទៀត​ដូច​ជា ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​ធាត់​ជាដើម។

បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាលថា តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល មិន​អនុញ្ញាត​ឲ្យ​ថែម​អំបិល ឬ​ស្ករ​ចូល​ក្នុង​អាហារ​កូន​ក្រោម​១ឆ្នាំ​ទេ។ កូន​ក្មេង​កាល​ណា​ញ៉ាំ​ប្រៃ ឬ​ញ៉ាំ​ផ្អែម​ពេក ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រលៀន។ ក្មេង​ទើប​តែ​ចប់​ពី​បៅ​ដោះ​ម្តាយ ចូល​មក​ញ៉ាំ​បបរ គឺ​នៅ​រសជាតិ​ដូច​គ្នា អណ្ដាត​ក្មេង​អត់​ទាន់​បាន​ប៉ះពាល់​រសជាតិ​អី​នោះ​ទេ (មិនដឹងថា សាប ឬប្រៃ) ដូច្នេះ​មិន​បាច់​បារម្ភ​ថា បបរ​សាប​កូន​ញ៉ាំ​មិន​កើត​នោះ​ទេ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T