ទាយទុកមុន! Glen Johnson ថា ច្បាស់ណាស់ Chelsea នឹងលក់កីឡាករពីររូបនេះមុនរដូវកាលថ្មីចាប់ផ្តើម

//s9.kh1.co/79/797cfff29611a48a29f3648a33036969765ba92f.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Glen Johnson ថា Chelsea នឹងលក់ Tammy Abraham និង Callum Hudson-Odoi

អង់គ្លេស៖ អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក Glen Johnson ជឿជាក់ថា Chelsea នឹងដាក់លក់កីឡាករ Tammy Abraham និង Callum Hudson-Odoi នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ប្រសិនបើក្លិបទទួលបានសំណើសមសម្របមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Glen Johnson
  លោក Glen Johnson

ជាការពិតណាស់ Abraham តែងតែមានពាក្យចចាមអារ៉ាមក្នុងការចាកចេញពីកីឡដ្ឋាន Stamford Bridge ដើម្បីផ្ទេរទៅកាន់ Arsenal ខណៈ Odoi ពុំសូវទទួលបានឱកាសបង្ហាញខ្លួននៅលើទីលានឡើយក្រោមការដឹកនាំរបស់លោក​ Thomas Tuchel ក៏បានធ្វើឲ្យរូបគេមានពាក្យចចាមអារ៉ាមក្នុងការផ្ទេរទៅលេងនៅក្របខណ្ឌ Bundesliga។

  កីឡាករ Tammy Abraham និង Callum Hudson-Odoi
  កីឡាករ Tammy Abraham និង Callum Hudson-Odoi

លោក Johnson បាននិយាយថា៖ 

ខ្ញុំគិតថាប្រសិនបើ Chelsea ទទួលបានសំណើសមរម្យមួយពីក្លិបដែលចង់បាន Abraham និង Odoi គឺ ច្បាស់ណាស់ពួកគេនឹងលក់ហើយ។ ខ្ញុំមិនគិតថាលោក Thomas Tuchel គិតថា គាត់អាចរំពឹងលើ Odoi បានឡើយ។ អ្នកត្រូវតែលេងឲ្យបានល្អគ្រប់សប្តាហ៍ ហើយ ខ្ញុំគិតថាគាត់មិនមានផ្នត់គំនិតដែលអ្នកត្រូវធ្វើក្រោមការដឹកនាំរបស់លោក Tuchel ឡើយ៕

លោក Glen Johnson
  កីឡាករ Tammy Abraham និង Callum Hudson-Odoi
  កីឡាករ Tammy Abraham និង Callum Hudson-Odoi

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T