Mbappe បង្ហើបឈ្មោះក្លិបដែលគេចង់ឈ្នះពាន Champions League ជាមួយ

//s9.kh1.co/85/85c162a779cdfabc017774b988590b9cc88158c7.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Mbappe បង្ហើបឈ្មោះក្លិបដែលគេចង់ឈ្នះពាន Champions League ជាមួយ។

អឺរ៉ុប៖ ពិតណាស់ Kylian Mbappe មានពាក្យចចាអារ៉ាមជាច្រើនថារូបគេអាច​​នឹងផ្លាស់ទៅលេងនៅក្លិបស្ដេចស Real Madrid ប៉ុន្ដែនៅក្នុងកិច្ចសម្ភាសមួយខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានបង្ហើបថាគេចង់ឈ្នះពាន Champions League ជាមួយក្លិបអ្នកមានបារាំង Paris Saint-Germain នាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mbappe 
Mbappe 

Mbappe នៅសល់កិច្ចសន្យាជាមួយ PSG តែ១ឆ្នាំទៀតប៉ុណ្ណោះ និងពុំទាន់មានការបន្ដកិច្ចសន្យាថ្មីណាមួយនៅឡើយទេ ស្របពេលលេចឮថា Real Madrid ចង់បានរូបគេ។ តែទោះជាយ៉ាងណា Mbappe ត្រូវបានគេគិតថាទំនងជាស្នាក់នៅ PSG យ៉ាងហោចណាស់ ១ឆ្នាំទៀត។

Mbappe 
Mbappe 

Mbappe ធ្លាប់បាននិយាយនៅក្នុងកិច្ចសម្ភាសមួយ កាលពីខែឧសភាកន្លងទៅថា៖

ក្ដីសុបិនដ៏ធំរបស់ខ្ញុំគឺការឈ្នះពាន​ Champions League ជាមួយក្លិប PSG ប៉ុន្ដែការឈ្នះពាន World Cup ក៏ជារឿងអស្ចារ្យដូចគ្នា។

Mbappe
Mbappe និង Ronaldo 
Mbappe និង Ronaldo 

កីឡាករវ័យ ២២ឆ្នាំរូបនេះ ត្រូវបានមនុស្សជាច្រើនទុកថា រូបគេនឹងក្លាយជាកីឡាកល្អបំផុតនៅក្នុងពិភពលោក បន្ទាប់ពី Ronaldo និង Messi ចូលនិវត្ដន៍។

ជាក់ស្ដែង Mbappe បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរយៈពេល២ ទៅ ៣ឆ្នាំចុងក្រោយនេះ ដោយអាចស៊ុតបញ្ចូលទីបាន ១៣២គ្រាប់ ក្នុងការបង្ហាញខ្លួន ១៧១ប្រកួតសម្រាប់ក្លិប PSG និងរកបាន ១៧គ្រាប់សម្រាប់ក្រុមជម្រើសជាតិបារាំង៕

Mbappe 
Mbappe 

ប្រភព90min

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T