សង្កេតមើលខ្លួនឯងផង រោគសញ្ញាកូវីត១៩ពូជថ្មីទាំង៣នេះ សាហាវជាងមុន

//s9.kh1.co/e2/e2d5ee29d7beab05ea3fe822c65cac440c75aa4e.jpg
យល់ដឹង

 ៣០-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ខណៈជម្ងឺរាតត្បាតកូវីត១៩ចាស់អាចទប់ស្កាត់ដោយវ៉ាក់សាំងបាន ពេលនេះគេរកឃើញថាមានប្រជាជនជាច្រើនបានឆ្លងជម្ងឺកូវីត១៩ប្រភេទថ្មីទាំង៣ ដែលមានអាការៈស្រដៀងគ្នា។

យល់ដឹង៖ បច្ចុប្បន្នបញ្ហា ជម្ងឺឆ្លងរាតត្បាតកូវីត១៩ រីកដុះដាលកាន់តែធំទៅៗទូទាំងពិភពលោក មនុស្សជាច្រើនលាននាក់បានស្លាប់ជាបន្ដបន្ទាប់ និងច្រើនលាននាក់ទៀតកំពុងស្ថិតក្នុងការព្យាបាល។ នៅក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំងចំពោះសុខភាពប្រជាពលរដ្ឋ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ខណៈពេលដែលជម្ងឺនេះអាចទប់ស្កាត់បាន តាមរយៈការចាក់វ៉ាក់សាំងការពារនិងការរក្សាគម្លាតសង្គម ជាមួយនឹងវិធានការ ៣កុំ៣ការពារ អង្គការសុខភាពពិភពលោកបានរកឃើញជម្ងឺឆ្លងដ៏កាចសាហាវ៣ប្រភេទបន្ថែមពី៣ប្រទេសផ្សេងៗគ្នា ដែលបំលែងចេញពី វីរុសកូវីដ១៩។ ហើយវីរុសពូជថ្មីមួយនេះដែរ បានកំពុងតែវាយលុកប្រទេសថៃធ្វើឲ្យកើនចំនួនអ្នកស្លាប់ជាច្រើន និងឆ្លងជាបន្ទាប់។

រូបតំណាង
រូបតំណាង

សូមបងប្អូនប្រជាពលរដ្ឋបន្ថែមការប្រុងប្រយ័ត្ន និងពិនិត្យតាមដានមើលសុខភាពរបស់ខ្លួន បើសិនជាមានអាការៈមិនប្រក្រតីដូចខាងក្រោម៖

១. កូវី១៩ពូជ Delta (ឥណ្ឌា):ដែលរកឃើញដំបូងនៅកន្លែងស្នាក់នៅរបស់កម្មករតំបន់ឡាក់សុីហើយឆ្លងខ្លំាងបំផុតនៅក្រុងថេប អ្នកជម្ងឺមានអាការ: ឈឺក្បាល ឈឺក មានសំបោរ មិនសូវជួបរឿងការបាត់បង់រសជាតិអាហារ អាការៈស្រដៀងផ្តាសាយធម្មតា។

រូបតំណាង
រូបតំណាង

២.កូវីត១៩ពូជ Alpha (អង់គ្លេស): ឆ្លងលឿនរាតត្បាតរហ័សបើប្រៀបធៀបកូវីត១៩ ពូជដើមខ្លំាងជាងរហូតដល់ ១.៧ដង ហើយអ្នកឆ្លងមានអាការ: គ្រុនក្តៅមានកម្តៅតំាងពី ៣៧.៥ អង្សាសេឡើងទៅ ហើយ ឈឺក ដកដង្ហើមខ្លី ឈឺតាមរាងកាយនឹងឈឺក្បាលលែងសូវដឹងរសជាតិអាហារ ឬ ច្រមុះចាប់ផ្តើមមិនសូវដឹងក្លិន។

រូបតំណាង
រូបតំណាង

៣. ពូជកូវីត១៩ Beta ( ពូជអាហ្វ្រិកខាងត្បូង): បានចាប់ផ្តើមឆ្លងនៅភាគខាងត្បូងប្រទេសថៃ ស្រុកតាកបៃ ខេត្តន:រាធិវ៉ាត ពីប្រជាជនខុសច្បាប់ដែលលួចចូលប្រទេសថៃហើយចាប់បានឆ្លងលឿនជាង ពូជ Delta,ពូជ Alpha ទៀតហើយសមត្ថភាពរបស់កូវីត១៩ ពូជ Beta ធ្វើអោយអ្នកឆ្លង ឱកាសធ្លាក់ខ្លួនឈឺធ្ងន់និងស្លាប់ជាងពូជកូវីត១៩ដើមច្រើនដង។

រូបតំណាង
រូបតំណាង

អាការ:របស់ពូជ Beta នេះគឺ ឈឺក រាគរូស ឈឺក្បាល ភ្នែកឡើងក្រហម អណ្តាតចាប់ផ្តើមលែងដឹងរសជាតិ ច្រមុះហិតមិនសូវដឹងក្លិន មានឡើងកន្ទួលបរិវេណស្បែក ឬម្រាមដៃម្រាមជើងប្រែពណ៍ខុសប្រក្រតី.ពូជកូវីត១៩ នីមួយៗវាមានសមត្ថភាពក្នុងការឆ្លងខុសៗគ្នា ជាពិសេសអាការ:របស់អ្នកជំងឺ ហើយវាក៏មានអាការ:ផ្សេងៗគ្នាផងដែរ សាកល្បងសង្កេតអាការ:ខ្លួនឯង ឬ មិត្តភក្តិមនុស្សជិតៗខ្លួនបាន។ 

ប្រភព៖ Unity Cambodia

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T