Vazquez ផ្ញើសារលាគ្នាជាមួយ Varane អានហើយរំជួលចិត្ដ

//s9.kh1.co/82/826bdc55552ffc3e285d893bcfc5fa19a6777101.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Vazquez ផ្ញើសារលាគ្នាជាមួយ Varane អានហើយរំជួលចិត្ដណាស់។

អឺរ៉ុប៖ ពិតណាស់ Raphael Varane បានបញ្ចប់កិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លិប Manchester United រួចរាល់ហើយ ក្នុងតម្លៃខ្លួន ៤២លានផោន(ឬប្រមាណ ៥៨លានដុល្លារអាមេរិក) ហើយបើទោះបីក្លិបមិនទាន់ប្រកាសជាផ្លូវការក៏ដោយ ប៉ុន្ដែ Lucas Vazquez ដឹងច្បាស់ថាពួកគេនឹងមិនមែនជាមិត្ដរួមក្រុមនារដូវកាលក្រោយទៀតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Vazquez និង Varane
Vazquez និង Varane

Varane បានចំណោយពេល១០ឆ្នាំស្នាក់នៅក្រុមសេ្ដចស និងបានលេងជាមួយ Vazquez ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។ ខ្សែការពារសញ្ជាតិរាំងរូបនេះឈ្នះបានចំនួន១៨គ្រឿង ជាមួយ Real Madrid នៅក្នុងនោះធ្លាប់ឈ្នះរួមគ្នាជាមួយ ​​Vazquez ចំនួន១១គ្រឿង ដែលមានពាន Champion League ចំនួន៣។

Varane
Varane

យ៉ាងណាមិញ ក្រោយទទួលដំណឹងថា Varane ចាកចេញពីក្រុម Vazquez បានសរសេរនៅលើគណនី Instagram របស់ខ្លួនថា៖

វាពិតជារីករាយណាស់ ដែលបានលេងជាមួយអ្នកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ សូមអរគុណចំពោះអ្វីៗគ្រប់យ៉ាង ដែលយើងសម្រេចបានជាមួយគ្នា និងបទពិសោធន៍ធ្លាប់មានជាមួយគ្នា។ យើងនឹងនឹកអ្នក ហើយខ្ញុំសូមជ័យពរឲ្យអ្នកទទួលបានជោគជ័យនៅជំហ៊ានថ្មី៕

សាររបស់ Vazquez
Vazquez និង Varane
Vazquez និង Varane

ប្រភពdailymail

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T