ស្រលាញ់ពេក! កីឡាករ Man UTD រូបនេះ ក៏កំពុងបញ្ចុះបញ្ចូល Pogba ឲ្យស្នាក់នៅបន្ដដែរ

//s9.kh1.co/2f/2ff99ef19ae2284701dfb5272db8382b194177e8.jpg
កីទ្បា

 ២៩-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កីឡាករ Man UTD រូបនេះ ក៏កំពុងបញ្ចុះបញ្ចូល Pogba ឲ្យស្នាក់នៅបន្ដដែរ។

អឺរ៉ុប៖ កីឡាករ ​Marcus Rashford កំពុងតែព្យាយាមបញ្ចុះបញ្ចូលខ្សែបម្រើ ​Paul Pogba ឲ្យស្នាក់នៅក្លិប Manchester United បន្ដទៀត ខណៈដែលកិច្ចសន្យារបស់កីឡាករសញ្ជាតិបារាំងរូបនេះ នៅសល់មួយឆ្នាំទៀតប៉ុណ្ណោះ ស្របពេលលេចឮថា PSG ក៏ចាប់អារម្មណ៍ចង់បានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pogba
Pogba

យោងតាមសារព័ត៌មាន The Sun បានឲ្យដឹងថា ​ Rashford គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនទៀត ដែលបាននិយាយជាមួយ ​Pogba ដើម្បីលើកទឹកចិត្ដគេឲ្យបន្ដស្នាក់នៅ ​Manchester United ។

របាយការណ៍បានបញ្ជាក់ដែរថា មិត្ដរួមក្រុមរបស់ Pogba កំពុងធ្វើអ្វីៗគ្របយ៉ាងដើម្បីឲ្យពួកគេអាចបញ្ចុះបញ្ចូល Pogba ឲ្យស្នាក់នៅបន្ដ ព្រោះពួកគេជឿជាក់ថាខ្សែបម្រើរូបនេះ ជាកីឡាករសំខាន់ និងជាអ្នកនាំលេងមួយរូបនៅក្នុងក្រុម។

Pogba និង rashford
Pogba និង rashford

ជាមួយគ្នានេះ ការមកដល់របស់ Raphael Varane ដែលជាមិត្ដរួមជាតិរបស់ Pogba ក៏ទំនងអាចជួយឲ្យរូបគេផ្លាស់ប្ដូរចិត្ដផងដែរ។

Pogba និង Varane
Pogba និង Varane

គួរឲ្យដឹងថា Pogba បានបង្ហាញខ្លួនចំនួន ១៩៩ប្រកួតឲ្យក្រុមបិសាចក្រហម ដោយរកបាន ៣៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមទាត់បាន ៤២លើក ចាប់តាំងពីផ្ទេរមកពី Juventus ក្នុងឆ្នាំ ២០១៦៕

ប្រភពsportsmole

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T